EU ត្រៀមខ្លួនជាស្រេចក្នុងការឆ្លើយតបនឹងអាមេរិកតាមរយៈកញ្ចប់វិធានការដែលមានតម្លៃ ១០៩ ពាន់លានដុល្លារ
តំណាងនៃសមាជិកសហភាពអឺរ៉ុប (EU) ចំនួន ២៦ ដោយមិនរាប់បញ្ចូលប្រទេសហុងគ្រីនាថ្ងៃទី ២៤ ខែកក្កដា បានអនុម័តលើការដំឡើងពន្ធលើទំនិញអាមេរិកមួយចំនួន ដែលមានតម្លៃ ៩៣ ពាន់លានអឺរ៉ូ ស្មើនឹង ១០៩ ពាន់លានដុល្លារ ចាប់ពីថ្ងៃទី ៧ ខែសីហា ប្រសិនបើការចរចារពន្ធមិនដំណើរការ។
កាយវិការថ្មីរបស់ EU រួមមានកញ្ចប់ពន្ធចំនួន ២១ ពាន់លានអឺរ៉ូ (២៤,៧ ពាន់លានដុល្លារ) ដែលត្រូវបានអនុម័តពីមុនមកលើទំនិញរបស់សហរដ្ឋអាមេរិក និងកញ្ចប់ដែលបានអនុម័តថ្មីៗនេះចំនួន ៧២ ពាន់លានអឺរ៉ូ (៨៤,៥ ពាន់លានដុល្លារ) ដែលផ្តោតលើការនាំចេញសំខាន់ៗជាច្រើនរបស់សហរដ្ឋអាមេរិកទៅកាន់អឺរ៉ុប ដូចជាសណ្តែកសៀង យន្តហោះ និងរថយន្ត។
មួយថ្ងៃមុននេះ គណៈកម្មការអឺរ៉ុប (EC) បានសង្កត់ធ្ងន់ថា សកម្មភាពពន្ធគយរបស់សហភាពអឺរ៉ុបគឺឆ្លើយតបទៅនឹងពន្ធគយ ៣០% របស់សហរដ្ឋអាមេរិកដែលបានប្រកាសថ្មីដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា ខណៈពេលដែលបញ្ជាក់ថា គោលដៅសំខាន់នៃប្លុក ២៧ គឺនៅតែស្វែងរកដំណោះស្រាយ "ផលប្រយោជន៍ទៅវិញទៅមក" ជាមួយទីក្រុងវ៉ាស៊ីនតោន៕
តាម vovworld.vn