យោងតាមនាយកដ្ឋានស្ថិតិទូទៅ បរិមាណភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាមក្នុងខែតុលាក៏បានកើនឡើង ២២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ទីផ្សារទេសចរណ៍សំខាន់ៗភាគច្រើនកំពុងមានការរីកចម្រើន ដូចជា៖ ចិន កូរ៉េខាងត្បូង តៃវ៉ាន់ (ចិន) សហរដ្ឋអាមេរិក អូស្ត្រាលី និងកម្ពុជា។ ទីផ្សារទាំងនេះមានកំណើនពី ១០% ទៅ ២៤% បើប្រៀបធៀបទៅនឹងខែកញ្ញា។ នាយកដ្ឋានស្ថិតិទូទៅបានវាយតម្លៃថា លទ្ធផលនេះគឺអាស្រ័យគោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយ និងការពន្លឿនទេសចរណ៍និងពីក្រោយសកម្មភាពអបអរសាទរទិវាបុណ្យធំៗរបស់ប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ២ ខែកញ្ញា)។

leftcenterrightdel
ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកន្លែងតាំងបង្ហាញផលិតផលសិប្បកម្មប្រពៃណីនៅតំបន់កេរិ៍ដំណែល Van Mieu-Quoc Tu Giam (រូបថត៖ vnanet.vn)

ក្នុងរយៈពេល ១០ ខែដើមឆ្នាំ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៧.២ លាននាក់ កើនឡើង ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Pham Hai Quynh នាយកវិទ្យាស្ថានអភិវឌ្ឍទេសចរណ៍អាស៊ី បានវាយតម្លៃថា ការទទួលភ្ញៀវទេសចរចំនួន ១.៧ លាននាក់ក្នុងខែតុលា គឺជា «លទ្ធផលខ្ពស់» ដែលនាំមកនូវសញ្ញាសុទិដ្ឋិនិយមសម្រាប់វិស័យទេសចរណ៍វៀតណាមទាំងមូល ឆ្ពោះទៅរកគោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២២ ទៅ ២៣ លាននាក់នៅឆ្នាំនេះ៕

បកប្រែដោយ Thanh Cong