មកុដ និងរបាំងមុខ គឺជាផលិតផលសិប្បកម្មប្រពៃណី ដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវភាពផ្នែកវប្បធម៌ និងសិល្បៈរបស់ជនរួមជាតិខ្មែរនៅតំបន់ណាមបូ ដែលត្រូវបានបង្កើតឡើងជាង ២ សតវត្សមុន ក្នុងបំណងបម្រើសកម្មភាពវប្បធម៌ និងសិល្បៈប្រជាប្រិយ របាំប្រជាប្រិយ របាំសាសនា និងល្ខោនបាសាក់។

leftcenterrightdel
កម្មវិធីសិល្បៈនៅក្នុងពិធីបើកសប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Vinh Long ដើម្បីអបអរសាទរពិធីបុណ្យ អកអំបុក ឆ្នាំ២០២៥ (រូបថត៖ baovanhoa.vn)

ក្នុងឱកាសនេះ សារមន្ទីរ Vinh Long បានទទួលវត្ថុបុរាណជាច្រើនពីអ្នកប្រមូល ព្រមទាំង តាំងបង្ហាញវត្ថុបុរាណជាង ២៥០ ដែលទាក់ទងនឹងវប្បធម៌របស់បណ្ដាជនជាតិ សម័យសក្តិភូមិ និងសំលៀកបំពាក់នៃបណ្ដាជនជាតិនៅសារមន្ទីរវប្បធម៌ខ្មែរ ដើម្បីបំពេញតម្រូវការស្វែងយល់អំពីវប្បធម៌របស់ទស្សនិកជននិងជនរួមជាតិខ្មែរ ក្នុងអំឡុងពេលពិធីបុណ្យអកអំបុក៕

បកប្រែដោយ Thuy Anh