ក្នុងក្របខ័ណ្ឌនៃសប្តាហ៍អន្តរជាតិសាកលវិទ្យាល័យម៉ាឡាយ៉ា (UM) ឆ្នាំ២០២៥ ដែលរៀបចំដោយសាកលវិទ្យាល័យឈានមុខគេដ៏មានកិត្យានុភាពនៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៧ សមាគមមិត្តភាព ម៉ាឡេស៊ី-វៀតណាម (VMFA) និងស្ថានទូតវៀតណាមប្រចាំម៉ាឡេស៊ី បានសម្របសម្រួលរៀបចំស្តង់វៀតណាមក្រោមប្រធានបទ «ពណ៌វៀតណាមធ្វើសមាហរណកម្មទៅក្នុងពិភពលោក» ដើម្បីផ្សព្វផ្សាយវប្បធម៌វៀតណាមក្នុងចំណោមនិស្សិតក្នុងស្រុក និងអន្តរជាតិ។

leftcenterrightdel
រូបថតឧទាហរណ៍

ស្តង់របស់វៀតណាមបានក្លាយជាចំណុចលេចធ្លោមួយ ដោយទាក់ទាញអ្នកទស្សនាជាច្រើន។ តាមរយៈទម្រង់ទាក់ទាញជាច្រើនដូចជា សំណួរដើម្បីស្វែងយល់អំពីវប្បធម៌ ប្រទេស និងប្រជាជនវៀតណាម; រៀននិយាយភាសាវៀតណាម និងសាកល្បងសំលៀកបំពាក់ប្រពៃណីដើម្បីថតរូបអនុស្សាវរីយ៍; បទពិសោធន៍ធ្វើ និងរីករាយជាមួយម្ហូបអាហារវៀតណាម។ល។

សកម្មភាពនៃការណែនាំវប្បធម៌វៀតណាមនៅសប្តាហ៍អន្តរជាតិសាកលវិទ្យាល័យម៉ាឡាយ៉ា ឆ្នាំ២០២៥ មិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយវប្បធម៌វៀតណាមក្នុងចំណោមនិស្សិតអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងតភ្ជាប់ចំណងមិត្តភាព វៀតណាម-ម៉ាឡេស៊ី ទៀតផង៕

បកប្រែដោយ Thanh Cong