សប្តាហ៍វប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Vinh Long ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ ខែតុលា ដល់ថ្ងៃទី ៥ ខែវិច្ឆិកា ជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងទេសចរណ៍ជាច្រើន ក្នុងបំណងបង្កើតឱកាសផ្លាស់ប្តូរ សហប្រតិបត្តិការ និងផ្សព្វផ្សាយរូបភាពនៃខេត្ត Vinh Long ដ៏ស្វាហាប់ និងរួសរាយរាក់ទាក់។

leftcenterrightdel
ការសម្តែងសិល្បៈមួយនៅក្នុងកម្មវិធីបើក

នៅក្នុងសុន្ទរកថាបើកកម្មវិធី លោក Nguyen Quynh Thien អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Vinh Long បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ខេត្តក្នុងការជម្រុញឲ្យវប្បធម៌ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជាឱកាសលើកតម្កើង និងផ្សព្វផ្សាយរូបភាពរបស់មនុស្ស និងវប្បធម៌ជនជាតិខ្មែរ។ នេះក៏ជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់អាជ្ញាធរមូលដ្ឋានក្នុងការបង្កើតលក្ខណៈងាយស្រួលសម្រាប់ធុរកិច្ចវប្បធម៌ និងទេសចរណ៍អភិវឌ្ឍ។

ពិធីបុណ្យនេះគឺជាការបង្ហាញយ៉ាងរស់រវើកពីអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាន រួមចំណែកដល់ការបង្កើនភាពសម្បូរបែបនៃវប្បធម៌របស់ខេត្ត Vinh Long វប្បធម៌ភាគខាងត្បូង និងវប្បធម៌របស់បណ្តាជនជាតិវៀតណាម៕

បកប្រែដោយ Thuy Anh