leftcenterrightdel
ប្រតិភូទស្សនាការតាំងពិព័រណ៍ស្តីពីការរកឃើញសំខាន់ៗនៅមណ្ឌលកេរ្តិ៍ដំណែលបរមរាជវាំង Thang Long

សិក្ខាសាលានេះទទួលបានបទអន្តរាគមន៍ចំនួន ៣២ ពីអ្នកស្រាវជ្រាវក្នុងស្រុក និងអន្តរជាតិ ដោយផ្តោតលើខ្លឹមសារមួយចំនួន៖ ការស្រាវជ្រាវស្ថាបត្យកម្មនៃវិមានវៀតណាមក្នុងបរិបទនៃស្ថាបត្យកម្មវិមានបុរាណអាស៊ីបូព៌ា; ជីវភាពរស់នៅក្នុងបរមរាជវាំង Thang Long ក្នុងប្រវត្តិសាស្ត្រតាមរយៈឯកសារ និងវត្ថុបុរាណវិទ្យា; ប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌រវាងបរមរាជវាំង Thang Long និងរាជធានីបុរាណផ្សេងនៅអាស៊ី។ អ្នកជំនាញបានចែករំលែកទស្សនៈថា ដើម្បីឱ្យបរមរាជវាំង Thang Long ក្លាយជាទ្រព្យសម្បត្តិសេដ្ឋកិច្ចយុទ្ធសាស្ត្រសម្រាប់ទីក្រុងហាណូយ និងប្រទេសជាតិ ចាំបាច់ត្រូវមានចក្ខុវិស័យទម្លុះទម្លាយ និងការវិនិយោគព្រមៗគ្នា ពហុវិស័យ៕

បកប្រែដោយ Huyen Trang