ចាប់តាំងពីឆ្នាំ២០២២ ពិធីបុណ្យផ្លូវវប្បធម៌កូរ៉េខាងត្បូង ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ បានក្លាយជាពិធីបុណ្យវប្បធម៌កូរ៉េខាងត្បូងគំរូមួយនៅទីក្រុងហាណូយ។ នៅឆ្នាំ២០២៤ ពិធីបុណ្យផ្លូវវប្បធម៌កូរ៉េខាងត្បូងបានទាក់ទាញប្រជាជនទីក្រុងហាណូយជាង ២០,០០០ នាក់មកទស្សនា និងស្វែងយល់។

ទន្ទឹមនឹងស្តង់ផ្សព្វផ្សាយ អំពីវប្បធម៌កូរ៉េខាងត្បូងនៃទីភ្នាក់ងារនានារបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ពិធីបុណ្យឆ្នាំនេះក៏មានមណ្ឌលថតរូបដែលផ្សព្វផ្សាយគោលដៅទេសចរណ៍កូរ៉េខាងត្បូង និងមណ្ឌលថតរូបពិសេសមួយក្នុងបំណងអបអរសាទរកិច្ចប្រជុំកំពូល APEC 2025។

leftcenterrightdel
ពិធីបុណ្យផ្លូវវប្បធម៌កូរ៉េខាងត្បូង២០២៥ លើកទី៤ ត្រូវបានរៀបចំនៅច្រកទ្វារខាងក្រោយស្ថានទូតកូរ៉េខាងត្បូង

ជាពិសេស ពិធីបុណ្យឆ្នាំនេះ មានការប្រកួតកីឡាប្រជាប្រិយវៀតណាម-កូរ៉េខាងត្បូងទ្រង់ទ្រាយធំ។ ទស្សនិកជនមានឱកាសលេងល្បែងប្រជាប្រិយវៀតណាម និងកូរ៉េខាងត្បូង ដូចជាលោតខ្សែពួរជាក្រុម ទាត់បាល់ទះកូរ៉េខាងត្បូង... ព្រមទាំង ការចូលរួមពីក្រុមហ៊ុនម្ហូបអាហារកូរ៉េខាងត្បូងដែលកំពុងប្រតិបត្តិការនៅក្នុងទីផ្សារវៀតណាម ទាក់ទាញការចាប់អារម្មណ៍នៃទស្សនិកជន។ល។

លោក Choi Young-sam ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសវៀតណាម មានប្រសាសន៍ថា ការផ្លាស់ប្តូរវប្បធម៌គឺជាកត្តាសំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងកូរ៉េខាងត្បូង។ ខ្ញុំសង្ឃឹមថា តាមរយៈពិធីបុណ្យផ្លូវវប្បធម៌កូរ៉េខាងត្បូងនៃស្ថានទូតកូរ៉េខាងត្បូង ប្រជាជននៃប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធគ្នា៕

បកប្រែដោយ Thuy Anh