វេទិកាសេដ្ឋកិច្ចបៃតងឆ្នាំ២០២៥៖ អង្គភាពអាជីវកម្មអឺរ៉ុប និងវៀតណាមពួតដៃគ្នាដើម្បីជំរុញការធ្វើបរិវត្តកម្មបៃតង
កប.អនឡាញ - វេទិកាសេដ្ឋកិច្ចបៃតងឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ នៅទីក្រុងហាណូយ គឺជាឱកាសមួយសម្រាប់អ្នកតាក់តែងគោលនយោបាយ អ្នកជំនាញ អង្គភាពអាជីវកម្មវៀតណាម និងអឺរ៉ុប ចែករំលែកចក្ខុវិស័យ ណែនាំបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការធ្វើបរិវត្តកម្ម និងបង្កើតអនាគតបៃតង និងប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។
នេះគឺជាព័ត៌មានដែលបានប្រកាសនៅក្នុងសន្និសីទកាសែតអំពីវេទិកា ដែលរៀបចំដោយសមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ។
    |
 |
|
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ EuroCham) |
នៅក្នុងសន្និសីទកាសែត លោក Bruno Jasspart ប្រធាន Eurocham បានមានប្រសាសន៍ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ខណៈដែលអឺរ៉ុបបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មធំទីបីរបស់វៀតណាម ដូច្នេះ ភាគីទាំងពីរត្រូវពង្រឹងការសម្របសម្រួល យល់ដឹងអំពីបទប្បញ្ញត្តិ និងស្តង់ដាររបស់គ្នាទៅវិញទៅមកក្នុងការធ្វើបរិវត្តកម្មបៃតង ដើម្បីឆ្ពោះទៅរកគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ នេះក៏ជាហេតុផលដែលវេទិកាសេដ្ឋកិច្ចបៃតងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើង។
លោក Bruno Jasspart ប្រធាន Eurocham បានសង្កត់ធ្ងន់ថា៖ «យើងខ្ញុំជឿជាក់ថា អង្គភាពអាជីវកម្មអឺរ៉ុបដែលវិនិយោគនៅវៀតណាមមិនមកដល់ត្រឹមតែដើម្បីប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងយើងខ្ញុំក៏មានទំនួលខុសត្រូវនាំមកនូវអត្ថប្រយោជន៍ដល់ប្រជាជនវៀតណាម និងថែរក្សាភពផែនដីនេះទៀតផង។ នោះក៏ជាហេតុផលដែលយើងខ្ញុំរៀបចំវេទិកាសេដ្ឋកិច្ចបៃតងឆ្នាំ២០២៥ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ ធានាថាប្រជាជនវៀតណាមអាចទទួលបានបច្ចេកវិទ្យាថ្មីបំផុត និងយល់ពីបទប្បញ្ញត្តិស្តីពីការការពារបរិស្ថាន»៕
បកប្រែដោយ Thanh Cong