សិស្សទាំង៦នាក់របស់ក្រុមជម្រើសជាតិវៀតណាមបានឈ្នះមេដាយក្នុងការប្រកួតកីឡាអូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៦៦ (IMO) ឆ្នាំ២០២៥ ដែលប្រារព្ធធ្វើនៅ Sunshine Coast រដ្ឋ Queensland ប្រទេសអូស្ត្រាលី។

ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមបានជូនដំណឹង  នៅថ្ងៃទី ១៩ ខែកក្កដា ថា៖ ដោយមេដាយមាស ២ មេដាយប្រាក់ ៣ មេដាយសំរឹទ្ធ ១ ពិន្ទុសរុប ១៨៨ ក្រុមវៀតណាមបានចំណាត់ថ្នាក់លេខ ៩ ក្នុងចំណោម ១១៣ ប្រទេស និងដែនដីដែលចូលរួមក្នុងការប្រកួតឆ្នាំនេះ បន្ទាប់ពី ប្រទេសចិន (ចំណាត់ថ្នាក់ទី ១) សហរដ្ឋអាមេរិក (ចំណាត់ថ្នាក់ទី ២) កូរ៉េខាងត្បូង (ចំណាត់ថ្នាក់ទី ៣) ប៉ូឡូញ និងប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ទី ៤ អ៊ីស្រាអែល (ចំណាត់ថ្នាក់ទី ៦) ឥណ្ឌា (ចំណាត់ថ្នាក់ទី ៧) សិង្ហបុរី (ចំណាត់ថ្នាក់ទី ៨) ។

leftcenterrightdel
សិស្ស ៦ នាក់ក្នុងក្រុមវៀតណាមដែលចូលរួមក្នុងព្រឹត្តិការណ៍ អូឡាំព្យាដគណិតវិទ្យាអន្តរជាតិ (IMO)លើកទី ៦៦ ឆ្នាំ២០២៥ ។ រូបថត៖ MOET

សិស្សទាំងពីរនាក់ដែលឈ្នះមេដាយមាសគឺ Vo Trong Khai ថ្នាក់ទី ១២ វិទ្យាល័យ Phan Boi Chau ខេត្ត Nghe An និង Tran Minh Hoang ថ្នាក់ទី ១២ វិទ្យាល័យ Ha Tinh ខេត្ត Ha Tinh ។

បើប្រៀបធៀបនឹងលទ្ធផលឆ្នាំមុន (មេដាយប្រាក់២គ្រឿង មេដាយសំរឹទ្ធ៣ និងមេដាយសំរិទ្ធ១ ជាប់ចំណាត់ថ្នាក់លេខ៣៣/១០៨) សមិទ្ធិផលរបស់គណៈប្រតិភូវៀតណាមក្នុងឆ្នាំនេះ មានភាពល្អប្រសើរជាង។

ព្រឹត្តិការណ៍អូឡាំពិកគណិតវិទ្យាអន្តរជាតិលើកទី៦៦ ប្រព្រឹត្តទៅពីថ្ងៃទី១០-២០ ខែកក្កដា ដោយមានបេក្ខជនចូលរួមប្រកួតជាង ៦៣៩នាក់។

បកប្រែដោយ Thanh Cong