នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយផ្តោតលើខ្លឹមសារមួយចំនួនរួមមាន ការបណ្តុះបណ្តាលគ្រូបង្រៀនភាសារុស្ស៊ី ការកសាងកម្មវិធីបង្រៀនភាសារុស្សី ដែលសមស្របសម្រាប់សិស្សកម្រិតមធ្យមសិក្សាទុតេយភូមិ ការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តបច្ចេកវិទ្យាអប់រំទំនើប។ ជាពិសេសនៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានពិភាក្សាអំពីការបញ្ជូនក្រុមសិស្សរបស់ខេត្ត Dien Bien ទៅចូលរួមជំរុំផ្លាស់ប្តូររដូវក្តៅអន្តរជាតិនៅទីក្រុង Saint Petersburg នៅខែសីហា ឆ្នាំ២០២៥ខាងមុខនេះ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

ការដែលខេត្ត Dien Bien បញ្ជូនក្រុមសិស្សទៅចូលរួមជំរុំរដូវក្តៅអន្តរជាតិនៅទីក្រុង Saint Petersburg (សហព័ន្ធរុស្ស៊ី) គឺជាការបង្កើតឱកាសសម្រាប់សិស្សនៅតំបន់ខ្ពង់ ស្វែងយល់អំពីវប្បធម៌ លើកកម្ពស់ជំនាញភាសាបរទេស និងការយល់ដឹងអន្តរជាតិ។

ក្នុងកិច្ចប្រជុំ គណៈប្រតិភូទីក្រុង Saint Petersburg បានណែនាំអំពីផលិតផលបច្ចេកវិទ្យាអប់រំមួយចំនួន ដើម្បីចូលរួមចំណែកដល់ការផ្លាស់ប្ដូរថ្មីក្នុងវិធីសាស្រ្តបង្រៀន និងរៀន៕

បកប្រែដោយ Thanh Cong