នេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលវៀតណាមដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿងក្នុងការប្រឡង ICHO ដែលរៀបចំដោយផ្ទាល់។

leftcenterrightdel
វៀតណាមដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿងក្នុងការប្រឡងអូឡាំពិកគីមីវិទ្យាអន្តរជាតិ (ICHO) (រូបថត៖ vnanet.vn)

ICHO លើកទី ៥៧ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉េតអារ៉ាប់រួម (UAE) ដោយមានការចូលរួមពីបេក្ខជនចំនួន ៣៥៤ នាក់មកពីប្រទេស និងដែនដីចំនួន៩០។

ក្នុងតារាងមេដាយ ក្រុមវៀតណាមបានជាប់ចំណាត់ថ្នាក់ស្មើជាមួយក្រុមចិន និងក្រុមអាមេរិក ចំពោះចំនួនមេដាយមាស។ កាលពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ វៀតណាមមានបេក្ខជនចំនួន ២៤ នាក់ដែលចូលរួមក្នុងការប្រឡង ICHO ហើយឈ្នះមេដាយចំនួន ២៤ គ្រឿងដែលក្នុងនោះ មេដាយមាសចំនួន ២១ គ្រឿង និងមេដាយប្រាក់ចំនួន ៣ គ្រឿង៕

បកប្រែដោយ Thanh Cong