វគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនភាសាអង់គ្លេសក្នុងវិស័យយោធា
    
    
    
        
            
កប.អនឡាញ - នាថ្ងៃទី ៨ ខែកញ្ញា នៅទីក្រុងហាណូយ នាយកដ្ឋានទាក់ទងបរទេស (ក្រសួងការពារប្រទេសវៀតណាម) បានសហការជាមួយការិយាល័យអនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅទីក្រុងហាណូយ រៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីវិធីសាស្រ្តបង្រៀនសម្រាប់គ្រូបង្រៀនភាសាអង់គ្លេស។ 
        
        
        
            
	វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកញ្ញា ដែលបង្រៀនដោយគ្រូបង្រៀនមកពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការពារជាតិអន្តរជាតិអូស្ត្រាលី ហើយមានការចូលរួមពីសិក្ខាកាមដែលជាគ្រូបង្រៀនភាសាអង់គ្លេសនៃសាលាក្នុងកងទ័ពរបស់វៀតណាម និងគ្រូបង្រៀនភាសាអង់គ្លេសមកពីប្រទេសឡាវ និងកម្ពុជា។
	
		
			|     | 
		
			|  | 
		
			| ប្រតិភូនៅពិធីបើកវគ្គបណ្តុះបណ្តាល | 
	
	វគ្គបណ្ដុះបណ្ដាលមិនត្រឹមតែជួយគ្រូបង្រៀនស្វែងយល់អំពីវិធីសាស្រ្តបង្រៀនបែបទំនើប ជាពិសេសក្នុងការបង្រៀនភាសាអង់គ្លេសក្នុងវិស័យយោធាប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសសម្រាប់គ្រូបង្រៀនក្នុងជួរកងទ័ពឲ្យផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ចូលរួមចំណែកដល់ការបង្កើតបណ្តាញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលនៅក្នុងតំបន់។
	ក្នុងឱកាសនេះ លោកអនុព័ន្ធយោធាអូស្ត្រាលីប្រចាំនៅវៀតណាមបានប្រគល់សៀវភៅសិក្សា និងឯកសារបង្រៀនភាសាអង់គ្លេសថ្មីជិត ៥០០ ក្បាលដល់វិទ្យាស្ថាននិងសាលាក្នុងជួរកងទ័ពរបស់វៀតណាម៕
	បកប្រែដោយ Thuy Anh