លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលារៀននៅឃុំព្រំដែននៃទីក្រុង Da Nang
កប.អនឡាញ - នារសៀលថ្ងៃទី ១៦ ខែតុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកបឋមសិក្សា និងអនុវិទ្យាល័យ Tay Giang ដែលស្ថិតនៅឃុំព្រំដែនភាគខាងលិចនៃទីក្រុង Da Nang ជាប់នឹងប្រទេសឡាវ។
ដោយអនុវត្តសេចក្តីជូនដំណឹងលេខ ៨១ របស់ការិយាល័យនយោបាយ ទីក្រុង Da Nang នឹងសាងសង់សាលារៀនអន្តេវាសិកចំនួន ៦ នៅឃុំព្រំដែនក្នុងឆ្នាំ២០២៥ ក្នុងថវិកាសរុបជាង១,៥០០ ពាន់លានដុង (៦១.២២ លានដុល្លារអាមេរិក) ក្នុងនោះមានសាលាអន្តេវាសិកបឋមសិក្សា និងអនុវិទ្យាល័យ Tay Giang ផងដែរ។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានសាងសង់ |
មានប្រសាសន៍នៅក្នុងពិធី លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា Tay Giang ជាឃុំព្រំដែនដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាក និងខ្វះខាតហេដ្ឋារេចនាសម្ព័ន្ធអប់រំដែលប៉ះពាល់ដល់ការសិក្សា និងការរស់នៅរបស់សិស្ស និងលោកគ្រូ អ្នកគ្រូ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា សាលាថ្មីនេះ មានអត្ថន័យដ៏ធំធេងខាងនយោបាយ សេដ្ឋកិច្ច សង្គម និងមនុស្សធម៌។ វាផ្តល់ជូនសិស្សានុសិស្សនូវបរិយាកាសសិក្សា និងប្រជុំជីវភាពប្រកបដោយសុវត្ថិភាព ទំនើប ពេញលេញរួមចំណែកលើកកម្ពស់ចំណេះដឹងទូទៅរបស់ប្រជាជន បណ្តុះបណ្តាលធនធានមនុស្សនៅមូលដ្ឋានជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ព្រំដែន អនុវត្តន៍សមធម៌ក្នុងវិស័យអប់រំ បង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់នានា។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូនៃសាលាអន្តេវាសិកបឋមសិក្សា និងអនុវិទ្យាល័យ Tay Giang បន្តបង្ហាញពីក្តីស្រឡាញ់ដោយអស់ពីចិត្តជូនចំពោះសិស្សានុសិស្ស លើកកម្ពស់ចំណេះដឹង គុណភាពក្នុងការបង្រៀន និងរៀនសូត្រដើម្បីឱ្យសាលាសម្រេចបានសមិទ្ធិផលបន្ថែមទៀតក្នុងការអប់រំ៕
បកប្រែដោយ Thanh Cong