វៀតណាម និងឡាវចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបេតិកភណ្ឌ
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅខេត្ត Ninh Binhប្រទេសវៀតណាម លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang សមាជិកការិយាល័យនយោបាយ នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម បានចូលរួម និងថ្លែងសុន្ទរកថាបើកសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិវៀតណាម-ឡាវ ឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការអភិវឌ្ឍសេដ្ឋកិច្ចបេតិកភណ្ឌ - បទពិសោធន៍របស់វៀតណាម និងឡាវ"។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយវិទ្យាស្ថាននយោបាយជាតិហូជីមិញ វិទ្យាស្ថានវិទ្យាសាស្ត្រសង្គមវៀតណាម វិទ្យាស្ថាននយោបាយរដ្ឋបាលជាតិឡាវ និងវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមជាតិឡាវ។
    |
 |
លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម មានប្រសាសន៍នៅក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn) |
មានប្រសាសន៍នៅក្នុងសិក្ខាសាលា លោក Nguyen Xuan Thang បានសង្កត់ធ្ងន់ថា ការកសាងការតម្រង់ទិសគោលនយោបាយជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចបេតិកភណ្ឌ ជំរុញកិច្ចសហប្រតិបត្តិការអន្តរតំបន់ និងអន្តរជាតិ ជាពិសេសរវាងវៀតណាម និងឡាវ រួមជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រនឹងជាសសរស្តម្ភដ៏សំខាន់សម្រាប់សេដ្ឋកិច្ចបេតិកភណ្ឌ ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ទាំងរក្សាអត្តសញ្ញាណវប្បធម៌ និងទាំងបង្កើតតម្លៃបន្ថែមសម្រាប់សហគមន៍ និងប្រទេសជាតិ។
សិក្ខាសាលាទទួលបានបទអន្តរាគមន៍ជិត ៤០ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចបេតិកភណ្ឌប្រកបដោយនិរន្តរភាព រួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពីតម្លៃប្រពៃណី បម្រើគោលដៅអភិវឌ្ឍន៍រួមនៃប្រទេសទាំងពីរ៕
បកប្រែដោយ Huyen Trang