លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវការពេញចិត្តចំពោះអភិវឌ្ឍយ៉ាងល្អនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា ដោយមានទំនុកចិត្តជាយុទ្ធសាស្ត្រខ្ពស់។ លោក To Lam អគ្គលេខាបក្ស បានចាត់ទុកថា ប្រទេសទាំងពីរគប្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោកប្រធានសាជីវកម្ម Adani

លោក To Lam អគ្គលេខាបក្ស បានឲ្យដឹងថា វៀតណាមកំពុងផ្តល់អាទិភាពដល់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឯកជនក្នុងស្មារតីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច រួមទាំងធុរកិច្ចក្នុង និងក្រៅប្រទេស មានឱកាសអភិវឌ្ឍគម្រោងវិនិយោគ និងធ្វើអាជីវកម្ម រួមចំណែកដល់ការអភិវឌ្ឍប្រទេស។ ក្នុងស្មារតីនោះ វៀតណាមស្វាគមន៍ធុរកិច្ចបរទេស រួមទាំងធុរកិច្ចឥណ្ឌា មកពង្រីកការវិនិយោគនៅវៀតណាម។

លោក Gautam Adani បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលវៀតណាមសម្រេចបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តដែលដឹកនាំដោយលោក To Lam អគ្គលេខាបក្ស។ លោក Gautam Adani បានឲ្យដឹងថា សាជីវកម្ម Adani មានបទពិសោធន៍ជាច្រើនក្នុងការវិនិយោគដោយផ្ទាល់ និងប្រតិបត្តិការគម្រោងធំៗជាច្រើនក្នុងវិស័យសំខាន់ៗនៅក្នុងប្រទេសឥណ្ឌា និងប្រទេសជាច្រើនជុំវិញពិភពលោក។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Gautam Adani បានអះអាងថា សាជីវកម្ម Adani បានត្រៀមខ្លួនជាស្រេចរួមចំណែកក្នុងការអភិវឌ្ឍរបស់វៀតណាម ជាពិសេសលើវិស័យដែលវៀតណាមកំពុងយកចិត្តទុកដាក់ដូចជា ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត។ លោកសង្ឃឹមថានឹងបន្តទទួលបានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋវៀតណាម ក្នុងការបង្កើតលើក្ខណៈងាយស្រួលសម្រាប់សកម្មភាពរបស់សាជីវកម្មនៅវៀតណាម។

លោក To Lam អគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់និងការកសាងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងនៅវៀតណាមរបស់សាជីវកម្ម តាមនោះ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម និងឥណ្ឌា។ លោកបានស្នើឲ្យសាជីវកម្មសហការយ៉ាងសកម្មជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច និងមូលដ្ឋាន របស់វៀតណាមដើម្បីពិភាក្សាអំពីតម្រូវការ និងទិសដៅនៃកិច្ចសហប្រតិបត្តិការ តាមនោះ ជំរុញការអនុវត្តគម្រោងនានាយ៉ាងឆាប់រហ័ស៕

បកប្រែដោយ Thuy Anh