វៀតណាមសន្យាគាំទ្រនិងរួមចំណែកដល់ដំណើរការអនុវត្តន៍ដំណោះស្រាយរដ្ឋពីរ
សន្និសីទអន្តរជាតិជាន់ខ្ពស់ស្តីពី “ការដោះស្រាយដោយសន្តិវិធីនូវបញ្ហាប៉ាឡេស្ទីន និងការអនុវត្តដំណោះស្រាយរដ្ឋពីរ” បានបើកជាផ្លូវការនៅថ្ងៃទី ២៨ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមសហអធិបតីភាពរបស់រដ្ឋមន្ត្រីការបរទេសបារាំង និងអារ៉ាប៊ីសាអូឌីត។