រំលឹកខួបលើកទី៩៥ នៃទិវាប្រពៃណីនៃផ្នែកឃោសនារបស់គណបក្ស (ថ្ងៃទី១ ខែសីហា ឆ្នាំ១៩៣០ / ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥)
ផ្តើមពីស្នូលសតិអារម្មណ៍ ដល់កម្លាំងណែនាំផ្លូវ
កប.អនឡាញ - ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ១៩៣០) បក្សកុម្មុយនិស្តវៀតណាមបានយល់ដឹងយ៉ាងស៊ីជម្រៅអំពីតួនាទីដ៏សំខាន់នៃការងារមនោគមវិជ្ជាក្នុងបុព្វហេតុបដិវត្តន៍។ ប៉ុន្មានខែក្រោយមក នៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៣០ គណៈចលនា ឃោសនារបស់បក្ស បានចេញឯកសារ "ទិវាអន្តរជាតិ ក្រហមថ្ងៃទី១ ខែសីហា" ដែលជាព្រឹត្តិការណ៍ចាប់ផ្តើមឱ្យផ្នែកការងារពិសេសមួយគឺ៖ ការឃោសនាអប់រំ ការលើកទឹកចិត្ត និងដាស់ស្មារតីបដិវត្តន៍ក្នុងចំណោមប្រជាជន។ នេះជាការចាប់កំណើតនៃផ្នែកឃោសនារបស់បក្ស។
ក្រោមការធ្វើបាបគាបសង្កត់ជិះជាន់ពីចក្រពត្តិនិយម និងពួកសក្តិភូមិ វិស័យឃោសនា គឺជាស្នូលដំបូងគេដែលបានសាបព្រួសគ្រាប់ពូជនៃសតិអារម្មណ៍ មនោគមវិជ្ជាបដិវត្តន៍ក្នុងចំណោមមហាជន។ ជាមួយនឹងភាពស្វាហាប់នៃបដិវត្តន៍ ទម្រង់ដែលអាចបត់បែនបាន និងការគិតគូរប្រកបដោយភាពច្នៃប្រឌិត កម្មាភិបាលឃោសនាអប់រំបានផ្សព្វផ្សាយដោយផ្ទាល់នូវលទ្ធិម៉ាក្ស-លេនីន បំភ្លឺស្មារតីបដិវត្តន៍ លើកទឹកចិត្តស្នេហាជាតិ និងតស៊ូដើម្បីឯករាជ្យភាព និងសេរីភាព។ ចាប់ពីអត្ថបទឃោសនាប្រឆាំងនឹងចក្រពត្តិនិយម រហូតដល់ការរាល់វគ្គផ្សព្វផ្សាយ ឃោសនា ហើយទាំងនេះគឺជា "អាវុធខាងស្មារតី" ដំបូងបង្អស់ដែលបញ្ជាក់ពីគោលជំហរទ្រឹស្តីរបស់បក្ស និងបានសាបព្រួសគ្រាប់ពូជនៃឧត្តមគតិនៃកំណែទម្រង់សង្គម។ ក្នុងរយៈពេលដ៏ខ្លី ដោយសារការងារឃោសនា អប់រំស្មារតីអំពីវណ្ណៈ និងការតស៊ូរំដោះជាតិបានរីករាលដាលយ៉ាងឆាប់រហ័ស បំប្លែងគំនិតសតិអារម្មណ៍បដិវត្តន៍ពីទ្រឹស្តីក្លាយទៅជាសកម្មភាពរបស់មហាជន។
រហូតក្នុងរយៈពេល៩៥ឆ្នាំ វិស័យឃោសនាការតែងតែរក្សាជំហរត្រួសត្រាយផ្លូវដឹកនាំក្នុងបុព្វហេតុបដិវត្តន៍ទាំងមូលរបស់បក្ស និងប្រទេសជាតិ។ ចំណុចលេចធ្លោនៃផ្នែកនេះមិនត្រឹមតែឆ្លុះបញ្ចាំងនៅក្នុងសម័យកាលប្រវត្តិសាស្ត្រសំខាន់ៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងតម្រូវការ និងកិច្ចការថ្មីៗក្នុងសម័យកាលនីមួយៗផងដែរ។ ក្នុងអំឡុងសង្រ្គាមតស៊ូពីរប្រឆាំងនឹងអាណានិគមនិយមបារាំង និងចក្រពត្តិនិយមអាមេរិក ការងារឃោសនាអប់រំបានចូលរួមដោយផ្ទាល់ក្នុងមនោគមវិជ្ជា លើកទឹកចិត្តក្តីស្នេហាជាតិ និងលើកទឹកចិត្តប្រជាជនទាំងមូលឱ្យក្រោកឡើងតស៊ូ។ ជាមួយមនោគមវិជ្ជាដឹកនាំ “ការតស៊ូដោយប្រជាជនទាំងមូល និងលើគ្រប់ជ្រុងជ្រោយ” របស់បក្ស និងលោកប្រធានហូជីមិញ មិនត្រឹមតែជាការបង្ហាញយ៉ាងរស់រវើកពីស្មារតីប្រយុទ្ធប៉ុណ្ណោះទេ ថែមទាំងជាលទ្ធផលនៃដំណើរការនៃចលនាតស៊ូ ការអត់ធ្មត់ស្វិតស្វែង អង់អាចក្លាហាន។ ការឃោសនាបានបង្កើតកម្លាំងខាងស្មារតីរឹងមាំមោះមុត ជួយប្រជាជនឱ្យយកឈ្នះលើការលំបាក និងការលះបង់រាប់មិនអស់។ នៅតាមភូមិឃុំនីមួយៗ សមរភូមិនីមួយៗ កម្មាភិបាលឃោសនាការ និងសិល្បករបដិវត្តន៍បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើត “សមរភូមិមនោគមវិជ្ជា” ដ៏រឹងមាំ រក្សាជំនឿលើការដឹកនាំរបស់បក្ស និងជ័យជំនះនៃបដិវត្តន៍។
ក្រោយឆ្នាំ១៩៧៥ ក្នុងអំឡុងពេលដែលប្រទេសទាំងមូលបង្រួបបង្រួមប៉ុន្តែប្រឈមមុខនឹងការលំបាកជាច្រើន ការងារឃោសនាបានចូលរួមចំណែកក្នុងការព្យាបាលរបួសនៃសង្គ្រាម ពង្រឹងជំនឿរបស់ប្រជាជនលើមាគ៌ាសង្គមនិយម បង្កើតភាពស្អិតរមួតខាងស្មារតី និងសេចក្តីប្រាថ្នាក្នុងការកសាងប្រទេស។ ឈានចូលដំណើរការផ្លាស់ថ្មីនៅឆ្នាំ១៩៨៦ នៅពេលដែលគំនិតចាស់នៅតែចាក់ឫសយ៉ាងជ្រៅ ផ្នែកឃោសនាបាននាំមុខក្នុងការពន្យល់ និងណែនាំការយល់ដឹងពីសង្គម។ គំនិតល្អធំៗដូចជា៖ ការច្នៃប្រឌិតថ្មីក្នុងគំនិតសេដ្ឋកិច្ច ការទទួលយកយន្តការទីផ្សារដែលតម្រង់ទិសសង្គមនិយម ការធ្វើពិពិធកម្មភាពជាម្ចាស់ កំណែទម្រង់ស្ថាប័ន ... សុទ្ធសឹងត្រូវបានបង្ហាញយ៉ាងច្បាស់ និងគួរឱ្យជឿជាក់ដោយការងារឃោសនា។
ដោយមានការចូលរួមយ៉ាងសកម្មនៃផ្នែកឃោសនា បានជាសង្គមទាំងមូលបានទទួលយក និងគាំទ្រជាបណ្តើរៗ ហេតុនោះបង្កើតបានការឯកភាពផ្នែកនយោបាយ និងសង្គមដ៏រឹងមាំ ដែលជាតម្រូវការជាមុនសម្រាប់ភាពជោគជ័យនៃដំណើរការផ្លាស់ថ្មី។ ជាពិសេសជាង ៤០ ឆ្នាំនៃការផ្លាស់ថ្មី ការឃោសនាតែងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការតស៊ូការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស បដិសេធប្រឆាំងនិងទស្សនៈខុសឆ្គង និងអរិភាព ព្រមទាំងជួយតម្រង់មតិសាធារណៈ និងរក្សាទំនុកចិត្តរបស់ប្រជាជនចំពោះបុព្វហេតុបដិវត្តន៍។
ក្នុងពេលខាងមុខ ប្រទេសកំពុងប្រឈមមុខនឹងឱកាសដ៏អស្ចារ្យជាច្រើន ប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើន។ បរិបទនៃសាកលភាវូបនីយកម្មយ៉ាងស៊ីជម្រៅ ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងប្រទេសធំៗ ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ រួមជាមួយនឹងតម្រូវការនៃការលើកកម្ពស់ឧស្សាហូបនីយកម្ម ទំនើបកម្ម និងសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ទាមទារឱ្យការងារឃោសនាអប់រំមានជំហានអភិវឌ្ឍន៍ថ្មី បំពេញតម្រូវការខ្ពស់ទាក់ទងនឹងចក្ខុវិស័យ សមត្ថភាពព្យាករណ៍ សមត្ថភាពរៀបចំ និងការប្រកាន់ខ្ជាប់ខ្ជួននូវមនោគមវិជ្ជា។
អាស្រ័យហេតុនេះ ការងារឃោសនាអប់រំត្រូវតែប្រឆាំងយ៉ាងសកម្មប្រឆាំងនឹងទស្សនៈខុសឆ្គង និងអរិភាព ពង្រឹងការតស៊ូក្នុងសង្គម រក្សាខ្សែបន្ទាត់នៃមនោគមវិជ្ជា និងមិនអនុញ្ញាតឱ្យព័ត៌មានអាក្រក់ បំភ្លៃការពិតធ្វើឱ្យបន្ថយទំនុកចិត្តរបស់ប្រជាជន។ ត្រូវតែលើកកំពស់តួនាទីត្រួសត្រាយក្នុងការអនុវត្តដោយជោគជ័យនូវរាល់សេចក្តីសម្រេចចិត្ត សេចក្តីណែនាំរបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋានស្តីពីការរៀបចំគំរូរដ្ឋ បាលមូលដ្ឋានពីរកម្រិត។ ជំរុញការផ្លាស់ប្តូរឌីជីថលនៅក្នុងការងារឃោសនាអប់រំ បន្តលើកកម្ពស់គុណភាពនៃការអប់រំនយោបាយ និងមនោគមវិជ្ជាក្នុងចំណោមកម្មាភិបាល សមាជិកបក្ស និងប្រជាជន។
ដំណើររយៈពេល ៩៥ ឆ្នាំបានបញ្ជាក់ពីតួនាទីពិសេសនៃផ្នែកឃោសនាការ និងជាកងកម្លាំងការឈានមុខខាងមនោគមវិជ្ជា និងទ្រឹស្តីរបស់បក្ស។ ចាប់ពីស្នូលដំបូងដែលសាបព្រួសគ្រាប់ពូជនៃឧត្តមគតិបដិវត្តន៍ រហូតដល់ការកសាងបានជួរកម្មាភិបាលដ៏រឹងមាំ និងប្រកបដោយវិជ្ជាជីវៈនាពេលបច្ចុប្បន្ន ផ្នែកឃោសនាតែងតែជា "ពន្លឺដឹកនាំផ្លូវ" ដែលរួមចំណែកដល់ការបង្កើតកម្លាំងនយោបាយ និងស្មារតីដ៏អស្ចារ្យនៅក្នុងគ្រប់ជ័យជំនះនៃបដិវត្តន៍៕
បកប្រែដោយ Minh Trung