ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី៣១ កក្កដា លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានជួបសវនាការ ជាមួយលោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង និង លោក Lee Hack Young អនុប្រធានរដ្ឋសភាកូរ៉េខាងត្បូង ហើយបានធ្វើការជាមួយទីភ្នាក់ងារ អង្គការ និងវិទ្យាស្ថានស្រាវជ្រាវមួយចំនួនក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងជំនួបជាមួយ លោក Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Do Van Chien បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េ ខាងត្បូង ហើយបានស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងបង្កើនការអនុវត្តគម្រោងខ្នាតធំដោយមានលក្ខខណ្ឌអនុគ្រោះសម្រាប់គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធថាមពល ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅវៀតណាម។ ពង្រីកជំនួយឥតសំណងដល់វៀតណាម ជាពិសេសក្នុងវិស័យស្រាវជ្រាវ អភិវឌ្ឍន៍ (R&D) និងការច្នៃប្រឌិត។ លើសពីនេះ លោក Do Van Chien ក៏បានស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងយកចិត្តទុកដាក់ និងមានគោលនយោបាយជួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅកូរ៉េខាងត្បួង ដើម្បីចូលរួមសមាហរណកម្មយ៉ាងស៊ីជម្រៅក្នុងប្រទេសសាមី ...
រីឯខ្លួនវិញ Kim Min Seok នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង មានប្រសាសន៍ថា កូរ៉េខាងត្បូង និងវៀតណាមមានទំនាក់ទំនងពិសេសខ្លាំង ដោយចែករំលែកភាពស្រដៀងគ្នាជាច្រើន សហគមន៍វៀតណាមនៅកូរ៉េខាងត្បូងកំពុងរីកចម្រើន រួមទាំងគ្រួសារពហុវប្បធម៌កូរ៉េខាងត្បូង-វៀតណាមជាច្រើន ដែលជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏មានតម្លៃរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Kim ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ ហើយបានសន្យាថានឹងយកចិត្តទុកដាក់ និងគាំទ្រដើម្បីធានាសុវត្ថិភាពរបស់ពលរដ្ឋវៀតណាម។
ក្នុងជំនួបជាមួយលោក Lee Hack-young អនុប្រធានរដ្ឋសភាកូរ៉េខាងត្បួង នៅទីស្នាក់ការរដ្ឋសភានៅ Yeouido លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអះអាងថា វៀតណាមបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ វៀតណាមជានិច្ចកាលមានបំណង និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកូរ៉េខាងត្បូង ដើម្បីគាំទ្រ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-កូរ៉េខាងត្បូង ឱ្យអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាព។
លោក Lee Hack-young អនុប្រធានរដ្ឋសភា បានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការកូរ៉េខាងត្បូង-វៀតណាមលើគ្រប់វិស័យ។ វៀតណាមជាដៃគូពាណិជ្ជកម្មធំទី ៣ របស់កូរ៉េខាងត្បូង។ សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនៅតែបើកចំហយ៉ាងទូលំទូលាយ។ រដ្ឋសភាវៀតណាមនីតិកាលទី២២ ក៏បានបង្កើតសមាគមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន សមស្របនឹងកម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
បកប្រែដោយ Duy Hoan
Type the code from the image