ការងារឃោសនាបានបង្កើតរលកស្នេហាជាតិ ដែលជារលកនៃសេចក្តីស្រឡាញ់ជាតិដ៏ខ្លាំងក្លា ប៉ុន្តែចាំបាច់ត្រូវបន្តលើកកម្ពស់ និងរួមបញ្ចូលគ្នានូវទំនាក់ទំនងការទូតវប្បធម៌ និងបច្ចេកវិទ្យាក្នុងការផ្សព្វផ្សាយ​ព័ត៌មានអំពីកិច្ចការ​បរទេសក្នុងស្ថានភាពថ្មី។ នេះជាការវាយតម្លៃដែលលើកឡើងក្នុងសន្និសីទបូកសរុបការងារ ៦ ខែដើមឆ្នាំ និងដាក់ពង្រាយភារកិច្ចរយៈពេល ៦ខែចុងក្រោយនៃឆ្នាំ២០២៥ របស់គណៈកម្មាធិការដឹកនាំការងារផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេស ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣១ កក្កដា នៅទីក្រុងហាណូយ។

leftcenterrightdel
លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម ធ្វើជាប្រធានសន្និសីទ (រូបថត៖ Phuong Thoa/VOV)

ក្នុងសន្និសីទនេះ លោក Nguyen Trong Nghia ប្រធានគណៈ​ឃោសនាអប់រំ និងចលនាមហាជន​មជ្ឈិម បានវាយតម្លៃថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ការងារឃោសនាផ្សព្វផ្សាយ​ព័ត៌មានអំពីព្រឹត្តិការណ៍នានា​ទាំងក្នុងស្រុក និងក្រៅប្រទេស បានបង្កើតនូវរលកស្នេហាជាតិយ៉ាងខ្លាំងក្លា។ បញ្ហាសំខាន់ៗដូចជា៖ សេចក្តីសម្រេចចិត្ត និងគោលនយោបាយរបស់បក្ស ការរៀបចំមហាសន្និបាតបក្សលើកទី១៤ ការបូកសរុបលទ្ធផលនៃការផ្លាស់ប្តូរថ្មីក្នុងរយៈពេល៤០ឆ្នាំកន្លងមក​​ សុទ្ធតែត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃការវិ​វឌ្ឍដ៏ស្មុគស្មាញនៅក្នុងពិភពលោក និងក្នុងតំបន់ ការងារផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេសចាំបាច់ត្រូវមានការច្នៃប្រឌិត ជាបន្តបន្ទាប់។

leftcenterrightdel
សន្និសីទបូកសរុបការងារ៦ខែដំបូង និងដាក់ពង្រាយការងាររយៈពេល៦ខែចុងក្រោយរបស់ គណៈកម្មាធិការដឹកនាំការងារផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេស (រូបថត៖ Phuong Thoa/VOV)

តាម លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ឲ្យ​ដឹង​ថា ក្នុងយុគសម័យថ្មី ការទូតវប្បធម៌ និងការងារផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេសបន្តជាផ្លូវសម្រាប់វៀតណាមឈានជើងចូលក្នុងពិភពលោកជាមួយ​អត្តសញ្ញាណវប្បធ៌ម​ និងតម្លៃមនុស្សធម៌។

ដើម្បីលើកកំពស់តួនាទីការទូតវប្បធម៌ និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេសក្នុងការលើកកំពស់តួនាទីរបស់វៀតណាម លោកស្រី Le Thi Thu Hang បានស្នើរឲ្យភ្ជាប់យុទ្ធសាស្ត្រការទូតវប្បធម៌ឆ្នាំ ២០៣០ ជាមួយយុទ្ធសាស្ត្រផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេស យុទ្ធសាស្ត្រអភិវឌ្ឍន៍វប្បធម៌ យុទ្ធសាស្ត្រម៉ាកយីហោជាតិ និងយុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថលជាតិ ទន្ទឹមនឹងនោះ ទាញយកប្រយោជន៍ច្រើនបំផុតពី​បច្ចេកវិទ្យា៖ “ជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងការទូតវប្បធ៌ម និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការបរទេស ប្រែក្លាយបច្ចេកវិទ្យាទៅជាកម្លាំងទន់។ យើងត្រូវអនុវត្តបច្ចេកវិទ្យាជឿនលឿនដូចជា បញ្ញាសិប្បនិមិត្ត (AI) ការពិតនិម្មិត ដើម្បីអភិវឌ្ឍផលិតផលឌីជីថលដែល​មាន​ភាពស៊ីជម្រៅនៃវប្បធម៌ និងការរីកសាយភាយខ្ពស់”។

បកប្រែដោយ Duy Hoan