លើកកំពស់ទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តជប៉ុនឡើងកំពស់ថ្មី
កប.អនឡាញ - នាថ្ងៃទី ៣១ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបគណៈប្រតិភូបក្សកុម្មុយនិស្តជប៉ុន ដឹកនាំដោយ លោក Tanaka Yu អនុប្រធាននៃគណៈប្រធាន ដែលកំពុងបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំផ្លាស់ប្តូរទ្រឹស្តីលើកទី ១១ ជាមួយបក្សកុម្មុយនិស្តវៀតណាម។
នៅក្នុងជំនួបនេះ លោក Bui Thanh Son បានស្នើឱ្យបក្សកុម្មុយនិស្តជប៉ុនសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តជប៉ុនឡើងកំពស់ថ្មី បន្តគាំទ្រ និងមានសំឡេងចំពោះរដ្ឋាភិបាលជប៉ុនក្នុងការអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន អាស្រ័យលើនោះ រួមចំណែកជួយវៀតណាមអនុវត្តដោយជោគជ័យបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្ម ព្រមទាំងគាំទ្ររដ្ឋាភិបាលជប៉ុនមានគោលនយោបាយបង្កលក្ខណៈងាយស្រួល និងស្មើភាពសម្រាប់ពលករវៀតណាមនៅជប៉ុន។
    |
 |
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Tanaka Yu អនុប្រធានគណៈប្រធាននៃគណៈប្រតិភូបក្សកុម្មុយនិស្តជប៉ុន |
លោក Tanaka Yu បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់ក្រសួងការបរទេសវៀតណាមក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ បក្សទាំងពីរ និងការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាក្នុងការរៀបចំដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូនៅវៀតណាមលើកនេះ និងបានចែករំលែកព័ត៌មានអំពីគំនិតផ្តួចផ្តើម "ការកសាងសន្តិភាពនៅអាស៊ីបូព៌ា" នៅក្នុងសុន្ទរកថារបស់លោក Shii Kazuo ប្រធានក្រុមប្រឹក្សាមជ្ឈិមបក្ស ដែលក្នុងនោះលោកបានគាំទ្រទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងគោលការណ៍នៃការមិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី។ ដោយវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមនឹងចូលកាន់តំណែងជាប្រធានសន្និសីទពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅឆ្នាំ ២០២៦ នោះ លោក Tanaka Yu បានសម្តែងនូវបំណងចង់សហប្រតិបត្តិការជាមួយវៀតណាមឆ្ពោះទៅរកពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ។
ដោយបង្ហាញពីបំណងចង់បន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងប្រពៃណីល្អរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ លោក Tanaka Yu បានអះអាងនូវភាពចាំបាច់ក្នុងការបន្តជំរុញការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ រក្សាយន្តការផ្លាស់ប្តូរទ្រឹស្តីរវាងភាគីទាំងពីរ។ លោកអះអាងថា បក្សកុម្មុយនិស្តជប៉ុនគាំទ្រការយកចិត្តទុកដាក់ និងការពារផលប្រយោជន៍ស្របច្បាប់របស់ជនបរទេស រួមទាំងជនជាតិវៀតណាមនៅជប៉ុន រួមចំណែកកសាងសង្គមជប៉ុនដែលរួមរស់ដោយសន្តិភាពជាមួយបរទេស។ លោកវាយតម្លៃខ្ពស់ និងមានបំណងចង់បន្តចូលរួមក្នុងព្រឹត្តិការណ៍ពហុភាគីដែលរៀបចំដោយវៀតណាម ដូចជាវេទិកាអនាគតអាស៊ានជាដើម៕
បកប្រែដោយ Duy Hoan