ដំណើរការអនុវត្តការការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំឡើងវិញរបស់វៀតណាមបានប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ ហ្មត់ចត់ តម្លាភាព និងដោយមានការឯកភាពខ្ពស់ពីប្រជាជន ដែលជាអ្នកទទួលផលប្រយោជន៍ដោយផ្ទាល់ពីលទ្ធផលនៃកំណែទម្រង់។ នេះជាការបញ្ជាក់របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមក្នុងជំនួបជាមួយទីភ្នាក់ងារការទូត អង្គការអន្តរជាតិប្រចាំវៀតណាម ដើម្បីជូនដំណឹងអំពីការរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីដឹកនាំឡើងវិញ ដែលបានប្រព្រឹត្តទៅនៃថ្ងៃទី ៣១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ)។
ក្នុងដំណើរការកែទម្រង់រចនាសម្ព័ន្ធ និងអង្គភាពរដ្ឋបាល លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ការចែករំលែកបទពិសោធន៍ និងការគាំទ្របច្ចេកទេសពីអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍៖ “ក្រៅពីការខិតខំប្រឹងប្រែងរបស់យើងខ្ញុំ មិនអាចខ្វះបានទេការជួយគាំទ្រពីមិត្តអន្តរជាតិ ជាពិសេសអស់លោក លោកស្រីដែលមានវត្តមាននៅវៀតណាម។ អស់លោក លោកស្រីគឺជាឯកអគ្គរដ្ឋទូត ជាស្ពានតភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារបស់វៀតណាមជាមួយមិត្តអន្តរជាតិ។ យើងខ្ញុំមានវៀតណាមដូចសព្វថ្ងៃនេះ ក្រោពីការខិតខំប្រឹងប្រែងដោយខ្លួនឯង ក៏មិនអាចខ្វះបានទេជំនួយពីមិត្តភ័ក្តិអន្តរជាតិ យើងខ្ញុំកំណត់ថាអស់លោកលោកស្រីជាដៃគូគួរឱ្យទុកចិត្តជាមួយប្រទេសទាំងអស់ក្នុងពិភពលោក»។
ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍ការទូតបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណាក់កាលបន្ទាប់។ លោកបានបញ្ជាក់ថា រដ្ឋាភិបាលនឹងបន្តស្តាប់ និងស្រូបយកយោបល់របស់ដៃគូ រក្សាការសន្ទនាគោលនយោបាយជាប្រចាំ ដើម្បីឆ្ពោះទៅរកការសម្រេចគំរូរៀបចំរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំចំពោះអាជ្ញាធរមូលដ្ឋានឲ្យស្របតាមនិន្នាការអភិវឌ្ឍន៍សកលលោក និងតម្រូវការផ្ទៃក្នុងរបស់ប្រទេស។
តាងនាមទីស្នាក់ការទូត អង្គការអន្តរជាតិប្រចាំនៅទីក្រុងហាណូយ លោក Jamale Chouaibi ឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅវៀតណាម បានវាយតម្លៃថា វៀតណាមកំពុងអនុវត្តគោលនយោបាយដ៏ក្លាហាន និងមហិច្ឆតាបំផុតក្នុងប្រវត្តិសាស្ត្រវៀតណាម។ កំណែទម្រង់នេះគឺទូលំទូលាយណាស់ជាមួយនឹងគោលដៅច្បាស់លាស់ ដោយរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពរួម ជម្រុញឱ្យមានការសម្រេចចិត្តលឿនជាងមុន។ ឆ្ពោះទៅរកប្រសិទ្ធភាពខ្ពស់ ការទទួលខុសត្រូវ ការបកស្រាយ និងការព្យាករណ៍ នៅកម្រិតខ្ពស់ជាង បង្កើនភាពទាក់ទាញរបស់វៀតណាមចំពោះការវិនិយោគបរទេស។ លោកឯកអគ្គរដ្ឋទូតបានអះអាងថា សហគមន៍អន្តរជាតិតែងតែរួមដំណើរ និងគាំទ្រវៀតណាមក្នុងដំណើរការនេះ។
បកប្រែដោយ Duy Hoan
Type the code from the image