វៀតណាមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌដែលសម្រេចបានរវាងកម្ពុជានិងថៃ។ នេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅការបន្ថយភាពតានតឹង និងការស្តារឡើងវិញនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅក្នុងតំបន់។ វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តយ៉ាងម៉ឺងមាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ បន្តរៀបចំការសន្ទនា ស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោះស្រាយការខ្វែងគំនិតគ្នាជាមូលដ្ឋាន ព្រមទាំងរួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ baochinhphu.vn)

វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ី ក្នុងតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ២០២៥ ដែលបានជំរុញយ៉ាងសកម្ម និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) និងក្នុងស្មារតីមិត្តភាព សាមគ្គីភាពក្នុងអាស៊ាន ដើម្បីផលប្រយោជន៍នៃភាគីទាំងពីរ និងរបស់តំបន់៕

បកប្រែដោយ Thanh Cong