នាថ្ងៃទី ២៣ ខែកក្កដា ICJ បានចេញប្រកាសជាសាធារណៈនូវមតិយោបល់អំពីកាតព្វកិច្ចរបស់បណ្តាប្រទេសក្នុងការការពារប្រព័ន្ធអាកាសធាតុ និងបរិស្ថាន ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅពេលដែល ICJ ជាស្ថាប័នតុលាការសំខាន់របស់អង្គការសហប្រជាជាតិ បានចេញសេចក្តីសន្និដ្ឋានយ៉ាងទូលំទូលាយលើខ្លឹមសារ និងវិសាលភាពនៃកាតព្វកិច្ចរបស់បណ្តាប្រទេសទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ICJ បានចេញប្រកាសជាសាធារណៈនូវ​មតិយោបល់របស់បណ្តា​ប្រទេស បន្ទាប់ពីរយៈពេលជាង ២ ឆ្នាំនៃការអនុវត្តនីតិវិធី រួមទាំងការពិនិត្យឡើងវិញនូវប្រព័ន្ធច្បាប់អន្តរជាតិបច្ចុប្បន្ន ពិចារណាលើមតិយោបល់របស់បណ្តាប្រទេស អង្គការក្នុងតំបន់ និងអន្តរជាតិ ដែលបានផ្ញើទៅតុលាការជាលាយលក្ខណ៍អក្សរ និងបង្ហាញបទអន្តរគមន៍នៅក្នុងសម័យសួរដេញដោលក្នុងខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងឡាអេ (ហូឡង់)។

leftcenterrightdel
មេដឹកនាំអង្គការសហប្រជាជាតិចូលរួមសម័យប្រជុំប្រកាសជាសាធារណៈនូវ​មតិយោបល់របស់ ICJ

វៀតណាមបានចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការទាំងមូលនៃការស្នើសុំមតិយោបល់របស់ ICJ។ ក្នុងនាមជាសមាជិក នៃក្រុមស្នូលរួមមានប្រទេសចំនួន១៨ ដែលផ្តួចផ្តើមដោយវ៉ានូអាទូនោះ វៀតណាមបានចូលរួមតាំងពីដើមដំបូងក្នុងដំណើរកសាង ចលនា និងជំរុញមហាសន្និបាតអង្គការសហប្រជាជាតិដើម្បីអនុម័តសេចក្តីសម្រេចចិត្តលេខ ៧៧/២៧៦ ដោយស្នើឲ្យ ICJ ផ្តល់នូវមតិយោបល់របស់ប្រទេស។ បន្ទាប់ពីសេចក្តីសម្រេចចិត្តត្រូវបានអនុម័ត វៀតណាមជាលើកដំបូងបានចូលរួមយ៉ាងពេញលេញក្នុងនីតិវិធីស្នើសុំមតិយោបល់នៅ ICJ ទាំងការដាក់ជូនមតិយោបល់ជាលាយលក្ខណ៍អក្សរ ទាំងការការចូលរួមបង្ហាញបទអន្តរគមន៍ដោយផ្ទាល់នៅសម័យសួរដេញដោយលដែលរៀបចំដោយ ICJ ។

leftcenterrightdel
ទិដ្ឋភាពនៃសម័យប្រជុំចេញប្រកាសជាសាធារណៈនូវ​មតិយោបល់របស់ ICJ

វៀតណាមក៏បានរៀបចំសិក្ខាសាលា និងវគ្គពិភាក្សាជាច្រើន ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងការរៀបចំមតិយោល់ដើម្បីដាក់ជូន ICJ អាស្រ័យលើនេះ ជំរុញឱ្យមានសំឡេងរួមរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ក្នុងដំណើរការផ្លូវច្បាប់ដ៏សំខាន់នេះ។ ក្នុងសេចក្តីថ្លែងការណ៍ និងឯកសារដាក់ជូនរបស់ខ្លួន វៀតណាមប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងអះអាងថា ប្រទេសទាំងអស់មានទំនួលខុសត្រូវរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមសន្ធិសញ្ញាអន្តរជាតិដែលពាក់ព័ន្ធ ស្នើឲ្យមានការទទួលស្គាល់សិទ្ធិរបស់បណ្តាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ និងគិតគូរពីភាពខុសគ្នានៃប្រវត្តិសាស្រ្តបំភាយឧស្ម័ន និងសមត្ថភាពជាតិ ហើយធានានូវគោលការណ៍យុត្តិធម៌ និងទំនួលខុសត្រូវរួមប៉ុន្តែមានភាពខុសគ្នា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Duy Hoan