ភាគីទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ថៃ ជាពិសេសការធ្វើឱ្យល្អប្រសើរនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការ។ ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តអនុវត្តលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃ លើកទី៤ (ខែឧសភា ឆ្នាំ២០២៥) កសាងកម្មវិធីសកម្មភាព ដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ដំណាក់កាល ២០២៦-២០៣០ ជាមួយនឹងខ្លឹមសារសំខាន់ៗ និងជាក់ស្តែង ជំរុញការបង្កើតក្រុមការងាររួម ដើម្បីពិភាក្សាអំពីផែនការអនុវត្តយុទ្ធសាស្ត្រ "ការតភ្ជាប់បី" ទាញយកវិស័យសក្តានុពលថ្មីៗ ដូចជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង ថាមពលកកើតឡើងវិញ និងបរិវត្តកម្មថាមពល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

ភាគីទាំងពីរក៏បានឯកភាពលើកទឹកចិត្តធុរកិច្ចនៃប្រទេសទាំងពីរ ពង្រីកការធ្វើអាជីវកម្ម និងវិនិយោគ ជួយសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ទំនិញពីប្រទេសទាំងពីរ ដោយខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២៥ ពាន់លានដុល្លារអាមេរិកក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព។

ភាគីទាំងពីរបានឯកភាពសម្របសម្រួលក្នុងការអនុវត្តវិធីសាស្រ្តថ្មី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ រួមទាំងគំនិតផ្តួចផ្តើមក្នុងការតភ្ជាប់វិស័យទេសចរណ៍ក្នុងតំបន់អាស៊ាន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការចងមេត្រីភាពរវាងមូលដ្ឋាននានានៃប្រទេសទាំងពីរ និងការជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្វាគមន៍ប្រទេសថៃ និងកម្ពុជាសម្រាប់ការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ ព្រមទាំងសម្តែងថា វៀតណាមត្រៀមខ្លួនជាស្រេចដើរតួនាទីយ៉ាងសកម្មក្នុងការជួយប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចសហប្រតិបត្តិការក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ភាគីទាំងពីរ និងក្នុងតំបន់៕

បកប្រែដោយ Huyen Trang