ទីក្រុងកំពូលទាំង ១០ លើពិភពលោករក្សាអ្នកស្នាក់នៅឲ្យ​ស្នាក់នៅរយៈពេលវែង យោងតាមលទ្ធផលនៃការស្រាវជ្រាវរបស់ "City Pulse 2025 - The Magnetic City" រួម​មាន​៖ ទីក្រុងតៃប៉ិជាប់ចំណាត់ថ្នាក់លេខ ១ ជាមួយនឹងអត្រា ៦៤% ចំណាត់ថ្នាក់ទីពីរគឺទីក្រុងហូជីមិញដែលមានអត្រា ៦១% បន្ទាប់មកគឺសិង្ហបុរី ស៊ីដនី (អូស្ត្រាលី) ប៊ែរឡាំង (អាល្លឺម៉ង់) ម៉ុងតេរី (ម៉ិកស៊ិក) ។

យោងតាមលោក Le Truong Hien Hoa ការជាប់ចំណាត់ថ្នាក់លេខ ២ លើពិភពលោក បានអះអាងថា ទីក្រុងហូជីមិញជាទីក្រុងរក្សាអ្នកស្នាក់នៅ​ឲ្យ​ស្នាក់នៅ​រយៈពេល​វែងយ៉ាងល្អនេះ រួមចំណែកពង្រឹងរូបភាពនៃទីក្រុងមួយ​រស់រវើក និងមានអំណោយផលខ្លាំងសម្រាប់យុទ្ធនាការ Live - Work - Play in HCMC" ឆ្ពោះទៅរកវិនិយោគិន អ្នកជំនាញ ភ្ញៀវ MICE (ភ្ញៀវទេសចរណ៍ រួមផ្សំជាមួយចូលរួមសន្និសីទ ពិព៌ណ)។ ការដាក់បញ្ជូលព័ត៌មាននោះចូលទៅក្នុងផែនការផ្សព្វផ្សាយ រៀបចំនគរូបនីយកម្មនៃទីក្រុង និងការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នឹងបង្កើនការប្រកួតប្រជែងជាសាកល ទន្ទឹមនឹងនោះការពង្រឹងគោលដៅកសាងទីក្រុងហូជីមិញទៅជាទីក្រុងសេវាកម្មអន្តរជាតិ - ទេសចរណ៍សំបូរទៅដោយអត្តសញ្ញាណ និងមនុស្សសាស្ត្រ។

leftcenterrightdel
ទីក្រុងហូជីមិញមានភាពរស់រវើកជាមួយនឹងពិធីបុណ្យប្លែកៗជាច្រើន ដើម្បីទាក់ទាញអ្នកស្រុក និងភ្ញៀវទេសចរ

លទ្ធផលនៃការស្រាវជ្រាវ “City Pulse 2025 - The Magnetic City” បង្ហាញថា ទីក្រុងហូជីមិញមិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការ ឬធ្វើដំណើរទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាកន្លែងស្នាក់នៅក្នុងរយៈពេលវែង។ អាស្រ័យហេតុនេះ បើកឱកាសសម្រាប់វិស័យទេសចរណ៍ និងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព ជាពិសេសឱកាសទាក់ទាញភ្ញៀវទេសចរមកស្នាក់នៅរយៈពេលវែង និងអ្នកជំនាញអន្តរជាតិ។

យោងតាម Gensler Research Institute ជាអង្គភាពដែលធ្វើការស្រាវជ្រាវ City Pulse 2025 លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានប្រមូលពីអ្នកស្នាក់នៅជាង ៣៣០០០ នាក់នៅក្នុងទីក្រុងចំនួន ៦៥ ទូទាំងពិភពលោក។ ក្នុងនោះ ទីក្រុងហូជីមិញជាតំណាងមួយក្នុងចំណោមតំណាងនៃតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទីក្រុងទទួលបានពិន្ទុខ្ពស់មិនស្ថិតក្នុងលក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធបែបប្រពៃណីទេ ប៉ុន្តែនៅក្នុងកត្តាអារម្មណ៍លេចធ្លោចំនួន ៥៖ មិនមានអារម្មណ៍ធុញទ្រាន់នៅពេលរស់នៅក្នុងទីក្រុង; មានអារម្មណ៍ដូចជានៅផ្ទះ; មានមោទនភាពចំពោះទីក្រុងរបស់ខ្លួន; ទីក្រុងគឺជាកន្លែងដែលអ្នកស្នាក់នៅអាចស្នាក់នៅរយៈពេលវែង; ទំនាក់ទំនងរវាងអ្នកស្នាក់រស់ និងទីក្រុងមានភាពស៊ីជម្រៅ៕

បកប្រែដោយ Duy Hoan