អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានសង្គម West Sky លោកនាយករដ្ឋមន្ត្រីបានអបអរសាទរគ្រួសារដែលមានលំនៅដ្ឋានថ្មី ធំទូលាយ និងទំនើប។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពលករនៅតំបន់លំនៅដ្ឋានសង្គម ក្នុងគម្រោងតំបន់ទីប្រជុំជន Ecogarden (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Hue បន្តរក្សាមូលនិធិដីធ្លី មានគោលនយោបាយហិរញ្ញវត្ថុអនុគ្រោះ និងអនុវត្តកញ្ចប់ឥណទានសម្រាប់ទាំងអ្នកវិនិយោគ ទាំងអ្នកទិញ និងអ្នកជួលលំនៅដ្ឋានសង្គម រួមទាំងកញ្ចប់ឥណទានសម្រាប់មនុស្សអាយុក្រោម ៣៥ ឆ្នាំមានសិទ្ធិទិញលំនៅដ្ឋានសង្គម។

នាព្រឹកថ្ងៃដដែល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអញ្ជើញទៅទស្សនាស្ពាន Nguyen Hoang ឆ្លងកាត់ទន្លេ Huong ទីក្រុង Hue  ដែលបានសម្ពោធ និងដាក់ឱ្យដំណើរការក្នុងខែមីនា ឆ្នាំ ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះទីក្រុង Hue។ នេះជាស្ពានទី ៥ តភ្ជាប់ច្រាំងទន្លេ Huong៕

បកប្រែដោយ Huyen Trang