leftcenterrightdel
ប្រតិភូអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅវិមានមិត្តភាពកម្ពុជា-វៀតណាម នៅរាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

ដើម្បីសម្តែងនូវការដឹងគុណចំពោះយុទ្ធជនពិការ និងវីរជនពលីក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៨ នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលី លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងមន្ត្រី និងបុគ្គលិកនៃស្ថានទូត រួមទាំងស្ថាប័នតំណាងវៀតណាមនៅកម្ពុជានិងសមាគមខ្មែរ-វៀតណាមប្រចាំនៅកម្ពុជានិងសមាគមធុរកិច្ចកម្ពុជា-វៀតណាមបានដាក់កម្រងផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលី   ជាពិសេសកម្មាភិបាល កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមដែលពលីជីវិតនៅកម្ពុជាដើម្បីឯករាជ្យជាតិ និងសេរីភាពនៃប្រទេសទាំងពីរ។

leftcenterrightdel
ប្រតិភូទាំងឡាយអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅវិមានមិត្តភាពកម្ពុជា-វៀតណាម ក្នុងរាជធានីភ្នំពេញ (រូបថត៖ vnanet.vn)

សកម្មភាពដាក់កម្រងផ្កា និងអុជធូបគោរពវិញ្ញាណក្ខន្ធនៅវិមានមិត្តភាពកម្ពុជា-វៀតណាម គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ពិសេស មិនត្រឹមតែបង្ហាញពីការដឹងគុណចំពោះការពលីកម្មរបស់វីរជនពលី កងទ័ពស្ម័គ្រចិត្ដ និងអ្នកជំនាញការវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចងចាំជានិច្ចនូវការពលីកម្មរបស់កម្មាភិបាល យុទ្ធជន យោធិននិងប្រជាជនកម្ពុជានៅសម័យសង្រ្គាម ជាពិសេសការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីដណ្ដើមជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។

វិមានមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរឯកភាពគ្នាសាងសង់ ជួសជុល កែលំអលើកសោភ័ណ្ឌភាពនៅរាជធានីភ្នំពេញ និងតាមមូលដ្ឋាននានាក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ន្មានឆ្នាំកន្លងមក ដែលជាសក្ខីភាពដ៏រស់រវើកនៃចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសជិតខាងទាំងពីរដែលបង្ហាញសារនៃការចងចាំជានិច្ច គោរពវិញ្ញាណក្ខន្ធនិងសំដែងការដឹងគុណចំពោះការពលីកម្មយ៉ាងធំធេងរបស់វីរជនពលីនៃប្រទេសទាំងពីរ៕

បកប្រែដោយ Pham Diep