leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Do Hung Viet មានប្រសាសន៍ក្នុងកិច្ចពិភាក្សា

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលពិភពលោក និងអង្គការសហប្រជាជាតិកំពុងប្រឈមមុខនឹងបញ្ហាជាច្រើន សហគមន៍អន្តរជាតិចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីដោយមានសកម្មភាពខ្លាំងក្លា។

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានសង្កត់ធ្ងន់លើតួនាទីសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ហើយបានអំពាវនាវឱ្យបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទទួលបានសមធម៌នៃបច្ចេកវិទ្យាទំនើប ចំណេះដឹង និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល តាមរយៈការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងកិច្ចសហប្រតិបត្តិការនវានុវត្តន៍ ...

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍អនុវត្តឱ្យបានពេញលេញនូវការសន្យាផ្នែកហិរញ្ញវត្ថុ គាំទ្រការផ្ទេរបច្ចេកវិទ្យា និងលើកកំពស់សមត្ថភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មប្រកបដោយនិរន្តរភាព។ លើសពីនេះ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) គប្បីដើរតួនាទីក្នុងការលើកកម្ពស់ភាពជាដៃគូជាសកល ដើម្បីពង្រីកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអះអាងថា វៀតណាមប្តេជ្ញាគាំទ្រយ៉ាងខ្លាំងក្លានូវពហុភាគីនិយម របៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពជាដៃគូ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាន SDGs និងមិនទុកចោលនរណានៅឡើយ។

បកប្រែដោយ Duy Hoan