បង្កើតសន្ទុះពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងម៉ារ៉ុកលើវិស័យផ្សេង
កប.អនឡាញ - លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាមស្នើឱ្យភាគីទាំងពីរសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ រួមទាំងការដករបាំងពន្ធ ...
នាថ្ងៃទី ២៥ ខែកក្កដា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Mohamed Ould Errachid ប្រធានព្រឹទ្ធសភាម៉ារ៉ុក នៅទីស្នាក់ការព្រឹទ្ធសភា។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបពិភាក្សាការងារជាមួយ លោក Mohamed Ould Errachid ប្រធានព្រឹទ្ធសភាម៉ារ៉ុក (រូបថត៖ quochoi.vn) |
លោក Mohamed Ould Errachid ប្រធានព្រឹទ្ធសភា បានស្នើថា ភាគីទាំងពីរគួរតែចូលរួមយ៉ាងសកម្មក្នុងការបង្កើតគម្រោងរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការអាជីវកម្មខាងត្បូង-ខាងត្បូង ជាពិសេសគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទ្វីបអាហ្រ្វិក និងទាញយកផលប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមកជាច្រកទ្វារដើម្បីអភិវឌ្ឍទំនាក់ទំនងក្នុងតំបន់នីមួយៗ។
រីឯខ្លួនវិញ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានសង្កត់ធ្ងន់លើគោលដៅនៃដំណើរទស្សនកិច្ចនេះគឺដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បង្កើតកម្លាំងចលករដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ លោក Tran Thanh Man ប្រធានរដ្ឋសភា បានស្នើឲ្យ ភាគីទាំងពីរសិក្សាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ដើម្បីជំនួសកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០១ រួមទាំងដករបាំងពន្ធ និងបង្កើតលក្ខខណ្ឌសម្រាប់ទំនិញនៃប្រទេសទាំងពីរចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក និងបង្កើនសកម្មភាពជំរុញពាណិជ្ជកម្ម រៀបចំពិព័រណ៍។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាសភាពហុភាគី ដូចជា សហភាពអន្តរសភា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជំរុញការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី។
ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញការសន្ទនា ផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យច្បាប់ កសាងយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មឌីជីថល ប្រើប្រាស់ចំពោះការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង និងជំរុញការទូតសភា។ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ហើយបានឯកភាពជំរុញការដោះស្រាយវិវាទដោយសន្តិវិធី មិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់កម្លាំង ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
បកប្រែដោយ Duy Hoan