នាថ្ងៃទី២៤ ខែកក្កដា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្មរបស់វៀតណាមចំពោះការវិវឌ្ឍដ៏តានតឹងនៅតំបន់ព្រំដែន កម្ពុជា-ថៃ លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកច្បាស់ថា៖

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេសវៀតណាម)

“វៀតណាមបង្ហាញពីការព្រួយបារម្ភចំពោះការវិវឌ្ឍដ៏តានតឹងនាពេលបច្ចុប្បន្ននៅតំបន់ព្រំដែនកម្ពុជា-ថៃ។ ថៃ និងកម្ពុជាគឺជាអ្នកជិតខាងរបស់គ្នា និងរបស់វៀតណាម ព្រមទាំងជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ានផងដែរ។ ប្រការដ៏សំខាន់បំផុតនាពេលនេះ គឺភាគីទាំងពីររក្សាការអត់ធ្មត់ខ្ពស់បំផុត មិនប្រើប្រាស់កម្លាំងទ័ព ដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងស្មារតីមិត្តភាព សាមគ្គីភាពរបស់អាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងនៃភាគីទាំងពីរ និងតំបន់ទាំងមូល”៕

បកប្រែដោយ Thanh Cong