នៅក្នុងជំនួបនេះ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងភាគីទាំងពីរបាននិងកំពុងអភិវឌ្ឍន៍យ៉ាងវិជ្ជមានលើគ្រប់វិស័យ បន្ទាប់ពីរយៈពេល ៣៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត។ គួរកត់សម្គាល់ថា បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) ឥឡូវនេះ EU គឺជាដៃគូពាណិជ្ជកម្មឈានមុខគេមួយរបស់វៀតណាម។ លោកស្រីអនុរដ្ឋមន្ត្រីជឿជាក់ថា កិច្ចសហប្រតិបត្តិការវិនិយោគរវាងភាគីទាំងពីរក៏នឹងមានការរីកចម្រើនខ្លាំងក្លានៅពេលដែលកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ត្រូវបានផ្តល់សច្ចាប័ន និងអនុវត្ត។

ដោយសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការអភិវឌ្ឍដ៏ស្មុគស្មាញ នៅលើពិភពលោក និងក្នុងតំបន់នាពេលបច្ចុប្បន្ន លោកស្រី Le Thi Thu Hang បានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងជាក់ស្តែង តុល្យភាព និងផលប្រយោជន៍ទៅវិញទៅមក មិនត្រឹមតែលើវិស័យប្រពៃណីដូចជា នយោបាយ - ការទូត ពាណិជ្ជកម្ម - វិនិយោគ ការពារជាតិ - សន្តិសុខប៉ុណ្ណោះទេ ថែមទាំងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា វិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីផល ថាមពលកកើតឡើងវិញ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កម្លាំងពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍ការនេសាទប្រកបដោយនិរន្តរភាព។ល។

លោកស្រីអនុរដ្ឋមន្ត្រីបានស្វាគមន៍សហគ្រាសអឺរ៉ុបមកបណ្តាក់ទុនក្នុងគម្រោងសំខាន់ៗរបស់វៀតណាមលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរបៃតង ការធ្វើបរិវត្តកម្មឌីជីថល បរិស្ថាន ហើយអះអាងថា សហគ្រាសវៀតណាមជាច្រើនចាប់អារម្មណ៍វិនិយោគនៅបណ្តាប្រទេសអឺរ៉ុបជាច្រើន។

leftcenterrightdel
លោកស្រី Le Thi Thu Hang ទទួលជួបលោកស្រី Paola Pampaloni

ជម្រាបជូនលោកស្រីអនុរដ្ឋមន្ត្រីអំពីលទ្ធផលនៃកិច្ចប្រជុំអនុគណៈកម្មការនយោបាយវៀតណាម - EU ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ កក្កដា លោកស្រី Paola Pampaloni បានឲ្យដឹងថា ភាគីទាំងពីរបានពិនិត្យស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងវៀតណាម - EU ធ្វើបច្ចុប្បន្នភាពស្ថានភាពនៅភាគីនីមួយៗ និងពិភាក្សាអំពីទិសដៅជាក់លាក់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខក្នុង។ ដោយអះអាងថា EU ជាដៃគូដែលជឿទុកចិត្ត និងមានស្ថិរភាព លោកស្រី Paola Pampaloni បានឯកភាពថា ភាគីទាំងពីរត្រូវពង្រឹងការសម្របសម្រួលបន្ថែមទៀត រួមទាំងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងស្ថាប័នការបរទេសអឺរ៉ុប ជាមួយក្រសួងការបរទេសវៀតណាម ដើម្បីអនុវត្តចំណុចសំខាន់ៗនាពេលខាងមុខ ពោលគឺបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីដំឡើងទំនាក់ទំនងវៀតណាម - EU ឡើងកម្រិតថ្មីមួយទៀត។ ដោយទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU) លោកស្រី Paola Pampaloni បានយល់ព្រមជំរុញគណៈកម្មការអឺរ៉ុប (EC) ដើម្បីវាយតម្លៃ និងពិចារណាដកកាតលឿង IUU សម្រាប់ការនាំចេញជលផលរបស់វៀតណាម ស្របពេលដែលជំរុញការបញ្ចប់ដំណើរការផ្តល់សច្ចាប័ន EVIPA ។

លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះពាណិជ្ជកម្មពិភពលោក និងបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ក្នុងឱកាសនេះ ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបបានប្រកាសថា វេទិកាថ្នាក់រដ្ឋមន្ត្រីឥណ្ឌូ-ប៉ាស៊ីហ្វិកលើកទី៤ គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក នៅចុងឆ្នាំ២០២៥ ដើម្បីបន្តជំរុញគម្រោងកិច្ចសហប្រតិបត្តិការមួយចំនួនក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការជាមួយតំបន់។

បកប្រែដោយ Duy Hoan