នៅក្នុងកិច្ចប្រជុំនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យស្ថាប័នតំណាងវៀតណាមនៅបរទេស ក្ដាប់ឲ្យជាប់ស្ថានភាពនៅប្រទេសសាមី វិភាគ វាយតម្លៃ និងផ្តល់យោបល់អំពីកិច្ចការបរទេស។ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី សង្កត់ធ្ងន់លើភាពចាំបាច់នៃការថែរក្សាបរិយាកាសសន្តិភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ដើម្បីធានាបាននូវគោលដៅកំណើនសេដ្ឋកិច្ចពី ៨.៣ ទៅ ៨.៥% នៅឆ្នាំ២០២៥។ 

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

លោកនាយករដ្ឋមន្រ្តីអះអាងនូវការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្ម ជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ...

លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា ការទូតសេដ្ឋកិច្ចគឺជាអាទិភាពនៃកិច្ចការបរទេសក្នុងសម័យកាលថ្មី ព្រមទាំងអំពាវនាវឲ្យបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនានា និងរវាងធុរកិច្ចវៀតណាមជាមួយប្រទេសផ្សេងៗ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់ ទាក់ទាញទេពកោសល្យ បណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យបន្តជម្រុញទំនាក់ទំនងជាមួយប្រទេសជិតខាង ប្រទេសធំៗ និងដៃគូសំខាន់ៗឲ្យកាន់តែស៊ីជម្រៅ ស្ថិរភាព និរន្តរភាព និងយូរអង្វែង ដោយឈរលើមូលដ្ឋាននៃទំនុកចិត្ត ភាពស្មោះត្រង់ នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ជំរុញ និងរៀបចំសកម្មភាពកិច្ចការបរទេសកម្រិតខ្ពស់ឲ្យបានល្អ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ។ល៕

បកប្រែដោយ Thanh Cong