នៅក្នុងជំនួបនេះ លោក Bui Thanh Son និងលោក Gerardo Peñalver Portal បានឯកភាពគ្នាលើកិច្ចសហការដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី រួមទាំងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ អនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅគុយបារបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នាខែកញ្ញា ឆ្នាំ២០២៤ និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពល ជីវបច្ចេកវិទ្យា និងឱសថ។

leftcenterrightdel
លោក Bui Thanh Son ទទួលជួបលោក Gerardo Peñalver Portal (រូបថត៖ chinhphu.vn)

ភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - គុយបាឆ្នាំ ២០២៥ - "ឆ្នាំមិត្តភាពវៀតណាម - គុយបា" ព្រមទាំង សហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅវៀតណាម លោកអនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសគុយបានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី៨ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរវៀតណាម និងគុយបា៕

បកប្រែដោយ Thuy Anh