លោក Tran Thanh Man ប្រធានរដ្ឋសភា និងលោកជំទាវ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក
កប.អនឡាញ - នាយប់ថ្ងៃទី ២៤ ខែកក្កដា (តាមម៉ោងតំបន់) យន្តហោះដឹកលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋាន Salé Rabat រដ្ឋធានី Rabat ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៧ ខែកក្កដា។