leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់

លោកអនុរដ្ឋមន្ត្រី Nguyen Minh Vu បានអះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសាមគ្គីភាពជាប្រពៃណី មិត្តភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងគុយបា។ លោកជឿជាក់ថា បក្ស រដ្ឋ និងប្រជាជនគុយបានឹងជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន អនុវត្ដគំរូសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងឆ្ពោះទៅការរៀបចំមហាសន្និបាតបក្សកុម្មុយនិស្តគុយបាលើកទី៩ នាខែមេសា ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ។

លោកអនុរដ្ឋមន្ត្រី Gerardo Peñalver Portal បានអះអាងថា គុយបាយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងប្រពៃណីពិសេសវៀតណាមនិងគុយបា ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយគាំទ្រដ៏ស្មោះស្ម័គ្រដែលបក្ស រដ្ឋ និងប្រជាជន​វៀតណាមផ្តល់ជូនគុយបាក្នុងរយៈពេលកន្លងមក។

leftcenterrightdel
លោក Nguyen Minh Vu និងលោក Gerardo Peñalver Portal បានចុះហត្ថលេខាលើផែនការពិគ្រោះយោបល់នយោបាយសម្រាប់ឆ្នាំ ២០២៦-២០២៨ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសគុយបា

ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញដំណើរទស្សនកិច្ច និងទំនាក់ទំនងកម្រិតខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដូចជា សិក្ខាសាលាទ្រឹស្តីរវាងបក្សទាំងពីរ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងកិច្ចពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ។ ព្រមទាំងបង្កើនការផ្លាស់ប្តូររវាងក្រសួង ស្ថាប័ន មូលដ្ឋាននិងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ សហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាមនិងគុយបាឆ្នាំ ២០២៥។ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងទូលំទូលាយអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ព្រមទាំងឯកភាពគ្នាបន្តពិគ្រោះយោបល់ សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ដែលវៀតណាម និងគុយបាជាសមាជិក៕

បកប្រែដោយ Pham Diep