សន្និសីទបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី៦
ជំរុញវិធានការសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក
កប.អនឡាញ - យោងតាម លោក Don Tuan Phong អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា សន្និសីទបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃទំនាក់ទំនងការទូតរបស់រដ្ឋសភា។
តបតាមការអញ្ជើញរបស់ លោកស្រី Tulia Ackson ប្រធានសហភាពអន្តរសភា (IPU) លោក Martin Chungong អគ្គលេខាធិការ IPU លោក Rachid Talbi Alami ប្រធានសភាជាន់ទាប នៃព្រះរាជាណាចក្រម៉ារ៉ុក និង លោក El Malick Ndiaye ប្រធានរដ្ឋសភានៃសាធារណរដ្ឋសេណេហ្គាល់ លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម បានរួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញចូលរួមសន្និសីទបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី៦ នៅប្រទេសស្វីស និងមានសកម្មភាពទ្វេភាគីមួយចំនួននៅប្រទេសស្វីស ព្រមទាំងបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសម៉ារ៉ុក និងសេណេហ្គាល់ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥។
    |
 |
លោក Don Tuan Phong អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា |
ក្នុងឱកាសនេះ លោក Don Tuan Phong អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា បានផ្តល់បទសំភាសន៍ដល់សារព័ត៌មានអំពីគោលបំណង និងអត្ថន័យ នៃ សន្និសីទ ហើយបានសង្កត់ធ្ងន់លើស្មារតីនៃការជំរុញវិធានការសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅជុំវិញពិភពលោក។
យោងតាម លោក Don Tuan Phong អនុប្រធានគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា សន្និសីទបណ្តាប្រធានរដ្ឋសភាពិភពលោកលើកទី៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតនៃទំនាក់ទំនងការទូតរបស់រដ្ឋសភា។
សន្និសីទនេះត្រូវបានប្រារព្ធធ្វើនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីសភាជិត ១២០ ក្នុងនោះមានប្រធានសភា រដ្ឋសភា ជិត ១០០ ។ ប្រកានេះបង្ហាញពីសារៈសំខាន់ និងការចាប់អារម្មណ៍របស់សភានៃបណ្តាប្រទេសក្នុងស្ថានភាពពិភពលោក ក៏ដូចជាតម្រូវការក្នុងការសហការ និងរួមគ្នាដោះស្រាយបញ្ហាលំបាក និងបញ្ហាប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
សន្និសិទនេះក្រោមប្រធានបទ៖ "ពិភពលោកដែលចលាចល៖ កិច្ចសហប្រតិបត្តិការសភា និងពហុភាគីនិយម ដើម្បីសន្តិភាព យុត្តិធម៌ និងវិបុលភាពសម្រាប់ប្រជាជនទាំងអស់"។ លោក Don Tuan Phong បានសង្កត់ធ្ងន់ថា “ក្នុងបរិបទពិភពលោកបច្ចុប្បន្ន នេះជាប្រធានបទសំខាន់ និងបង្ហាញពីចំណាប់អារម្មណ៍របស់ពិភពលោកនិយាយរួម និងសភានៃបណ្តាប្រទេសនិយាយដោយឡែក”។
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ លោក Tran Thanh Man ប្រធានរដ្ឋសភា នឹងចូលរួមសន្និសីទនេះ។
លោក Don Tuan Phong មានប្រសាសន៍ថា សកម្មភាពរបស់គណៈប្រតិភូវៀតណាមនឹងមានភាពរស់រវើក។ ជាពិសេស លោកប្រធានរដ្ឋសភានឹងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គ និងជួបពិភាក្សាទ្វេភាគីជាមួយប្រធាន និងអគ្គលេខាធិការសហភាពអន្តរសភា និងប្រធានសភា និងប្រធានរដ្ឋសភានៃប្រទេសជាច្រើន អាស្រ័យលើនេះ ជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការសភា។
សុន្ទរកថារបស់ប្រលោកធានរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គត្រូវបានរំពឹងថានឹងបញ្ជូនសារអំពីគោលនយោបាយរបស់វៀតណាម ជាពិសេសគោលនយោបាយសហប្រតិបត្តិការដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទូទាំងពិភពលោក។ លើសពីនេះ តំណាងគណៈប្រតិភូវៀតណាមក៏នឹងចូលរួមថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាលើប្រធានបទមួយចំនួនផងដែរ។
តាមគម្រោង សារដែលបានលើលឡើងនោះនឹងមានភាពចម្រុះ ដោយផ្តោតលើការវាយតម្លៃស្ថានភាពពិភពលោកបច្ចុប្បន្ន និងតម្រូវការក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី។ ជាពិសេស សភានៃប្រទេសនានា ក្នុងនាមជាតំណាងរបស់ប្រជាជន ជាសំឡេងនៃសេចក្តីប្រាថ្នារបស់អ្នកបោះឆ្នោត និងប្រជាជន ត្រូវរួមដៃគ្នាជំរុញវិធានការសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក។
លោក Don Tuan Phong មានប្រសាសន៍ថា "នៅក្នុងស្ថានភាពពិភពលោកដ៏ស្មុគស្មាញ ដូចដែលប្រធានបទនៃសន្និសីទបានលើកឡើងគឺថាចលាចលនោះ ដែលតម្រូវការចសហប្រតិបត្តិការនេះកាន់តែកើនឡើង។ តាមគម្រោង ប្រធានរដ្ឋសភាវៀតណាមនឹងលើកឡើងវិធានការ ដោយអំពាវនាវឱ្យសភានៃប្រទេសនានា និងសហភាពអន្តរសភា រួមដៃគ្នាលើកកម្ពស់ច្បាប់អន្តរជាតិ ដើម្បីដោះស្រាយជម្លោះតាមរយៈសន្តិវិធី និងដោះស្រាយបញ្ហាប្រឈមអំពីបរិស្ថានដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព "៕
បកប្រែដោយ Duy Hoan