បន្ទាប់ពីរយៈពេល ៣០ ឆ្នាំនៃការរួមដំណើរជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) វៀតណាមមិនត្រឹមតែបានរួមចំណែកពង្រឹងសាមគ្គីភាពក្នុងប្លុក និងកសាងសហគមន៍អាស៊ានដ៏រឹងមាំប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកលើកកំពស់តួនាទីរបស់ប្រទេសលើឆាកអន្តរជាតិផងដែរ។ នេះជាការបញ្ជាក់របស់អ្នកជំនាញឥណ្ឌូនេស៊ីអំពីដំណើរ ៣០ ឆ្នាំរបស់វៀតណាមចូលជាសមាជិកអាស៊ាន (២៨ កក្កដា ១៩៩៥-២៨ កក្កដា ២០២៥)។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៣០ នៃការចូលជាសមាជិកអាស៊ាន ថ្ងៃទី ១០ ខែមីនា  (រូបថត៖ VNA)

យោងតាមលោកស្រី Dinna Prapto Raharja អ្នកជំនាញស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ Synergy នៃប្រទេសឥណ្ឌូនេស៊ី ការចូលជាសមាជិកអាស៊ានក្នុងឆ្នាំ ១៩៩៥ របស់វៀតណាមពិតជាបានពង្រឹងភូមិសាស្ត្រនយោបាយនៃប្រទេសអាស៊ីអាគ្នេយ៍។ វៀតណាមបានប្រកាន់ខ្ជាប់ក្នុងការអនុវត្តកំណែទម្រង់ អាចជាគំរូមួយក្នុងអាស៊ាន។

ទន្ទឹមនឹងនោះ លោក Beni Sukadis អ្នកសម្របសម្រួលជាន់ខ្ពស់នៃវិទ្យាស្ថានការពារជាតិ និងសិក្សាយុទ្ធសាស្ត្ររបស់ឥណ្ឌូនេស៊ី (Lesperssi) បាននិយាយថា អត្រាកំណើន និងគោលនយោបាយសេដ្ឋកិច្ចរបស់វៀតណាមបានរួមចំណែកជម្រុញអាស៊ានឱ្យក្លាយជាទីផ្សារមួយមានការធ្វើសមាហរណកម្មកាន់តែខ្លាំងឡើង ជាពិសេសចំពោះមុខទីផ្សារសេរីក្នុងអាស៊ាន។ លោក Beni បានចង្អុលបង្ហាញថា វៀតណាមត្រូវបានចាត់ទុកថាជាសមាជិកសកម្ម ក្នុងកិច្ចខិតខំប្រឹងប្រែងពង្រឹងសាមគ្គីភាព និងឯកភាពក្នុងអាស៊ាន។ ជាមួយនឹងចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ទិសដៅនៃតំបន់អាស៊ាន។

អ្នកជំនាញឥណ្ឌូណេស៊ីជឿជាក់ថា ដល់ឆ្នាំ២០៤៥ វៀតណាមនឹងក្លាយជាកម្លាំងចលករមួយជម្រុញអាស៊ានរក្សាតួនាទីមជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបន្តរួមចំណែកដើម្បីអាស៊ានមួយខ្លួនទីពឹងខ្លួន ធ្វើសមាហរណកម្ម និងយកមនុស្សជាមជ្ឈភាព៕

បកប្រែដោយ Duy Hoan