មានអនុសាសន៍ក្នុងពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោក To Lam អគ្គលេខាបក្សបានទទួលស្គាល់ និងកោតសរសើរចំពោះសមិទ្ធផលធំៗដែលផ្នែកអយ្យការប្រជាជនសម្រេចបានក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក។ លោកបានអះអាងថា តួនាទី និងភារកិច្ចរបស់ផ្នែកអយ្យការប្រជាជននាពេលខាងមុខពិតជាមានសារៈសំខាន់ណាស់។ ដើម្បីបន្តបំពេញបេសកកម្មដ៏សំខាន់របស់ខ្លួន លោកអគ្គលេខាបក្សបានស្នើឱ្យផ្នែកអយ្យការប្រជាជនគប្បីតែតាមដានយ៉ាងជិតស្និទ្ធ និងបម្រើការងារនយោបាយរបស់ប្រទេសជាតិប្រកបដោយប្រសិទ្ធភាព អនុវត្តភារកិច្ចយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗក្នុងការអភិវឌ្ឍប្រទេសឱ្យបានឆាប់រហ័ស និរន្តរភាព ស៊ីចង្វាក់គ្នា និងថែទាំជីវភាពប្រជាជន រក្សាឯករាជ្យជាតិ អធិបតេយ្យភាព សមាហរណកម្មនយោបាយ និងស្ថិរភាពសង្គម។ ទន្ទឹមនឹងនោះ បន្តបំពេញការងារបានល្អ កសាងបក្ស កសាងផ្នែកឱ្យស្អាតស្អំ រឹងមាំ ទំនើប ធានាបាននូវដំណើរការរលូន និងមានប្រសិទ្ធភាព។

leftcenterrightdel
លោកTo Lam អគ្គលេខាបក្ស ប្រគល់ប័ណ្ណសម្គាល់កិត្តិនាមជាវីរៈភាពពលកម្ម ដល់ផ្នែកអយ្យការប្រជាជន

លោក To Lam អគ្គលេខាបក្សបានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនការកាត់បន្ថយនីតិវិធីឱ្យមានភាពងាយស្រួល បន្តជំរុញការសង្ខេបបុកសរុបការអនុវត្ត ការស្រាវជ្រាវទ្រឹស្តី ការផ្តល់ប្រឹក្សា និងការផ្តួចផ្តើមគំនិតដើម្បីបំពេញធ្វើឲ្យស្ថាប័នមានភាពល្អឥតខ្ចោះលើការរៀបចំ និងលើការប្រតិបត្តិការរបស់តុលាការនិយាយរួម និងលើវិស័យអយ្យការប្រជាជននិយាយដោយឡែក។ ក្រៅពីនោះ លោកអគ្គលេខាបក្សតម្រូវឱ្យផ្នែកអយ្យការមប្រជាជនត្រូវតែយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងជួរកម្មាភិបាលឱ្យមានមានឆន្ទៈនយោបាយរឹងមាំ ជំនាញជ្រៅជ្រះ ក្រមសីលធម៌ច្បាស់លាស់ វិន័យតឹងរ៉ឹង ក្លាហានការពារអ្វីដែលត្រូវ និងប្តេជ្ញាតស៊ូប្រឆាំងនឹងអ្វីដែលខុស។ កម្មាភិបាល បុគ្គលនីមួយៗត្រូវតែយល់ជ្រាបយ៉ាងច្បាស់ថា ខ្លួនកំពុងចូលរួមដោយផ្ទាល់នៅក្នុងបេសកកម្មការពារមូលដ្ឋានច្បាប់សម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិ។

leftcenterrightdel
លោកTo Lam អគ្គលេខាបក្ស ទស្សនាវត្ថុតាំងអនុស្សាវរីយ៍ជាប្រពៃណី នៃផ្នែកអយ្យការប្រជាជន

ទន្ទឹមនោះផ្នែកអយ្យការប្រជាជនគប្បីតែពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការងារអយ្យការ​ប្រជាជន បន្តរៀបចំអនុវត្តចលនាស្នេហាជាតិប្រកបដោយប្រសិទ្ធភាពក្នុងផ្នែកអយ្យការប្រជាជន។ លោកអគ្គលេខាបក្សបានអះអាងថា បក្ស រដ្ឋ និងប្រជាជនមានជំនឿយ៉ាងមុតមាំលើផ្នែកអយ្យការប្រជាជន ហើយបានបង្ហាញការជឿជាក់មោះមុតថា ជាមួយការលើកតម្កើងប្រពៃណីដ៏រុងរឿងក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមក ផ្នែកអយ្យការប្រជាជននឹងបន្តលើកតម្កើងស្មារតីសាមគ្គីភាព គោរពច្បាប់ជាធំ មានភាពច្នៃប្រឌិត រួមចំណែកក្នុងការកសាងនីតិរដ្ឋ សាធារណរដ្ឋសង្គមនិយមវៀតណាមដោយប្រជាជន និងដើម្បីប្រជាជន៕

បកប្រែដោយ Minh Trung