លោក Doan Hoang Minh ប្រធាននាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាម និងលោក Steven PANG Chee Wee ប្រធាននាយកដ្ឋានកុងស៊ុល នៃក្រសួងការបរទេសសិង្ហបុរី ធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។ លោក Tran Phuoc Anh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី ក៏បានចូលរួមផងដែរ។

leftcenterrightdel
លោក Doan Hoang Minh (ឆ្វេង) ប្រធាននាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសវៀតណាម និងលោក Steven PANG Chee Wee ប្រធាននាយកដ្ឋានកុងស៊ុលនៃក្រសួងការបរទេសសិង្ហបុរី ជាសហប្រធាននៃកិច្ចប្រជុំនេះ

ជំនួបនេះធ្វើឡើងក្នុងបរិបទដែលវៀតណាម និងសិង្ហបុរី បានដំឡើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយកាលពីខែមីនាកន្លងទៅ ក៏ដូចជាទំនាក់ទំនងលើវិស័យដូចជាការទូត សេដ្ឋកិច្ច ការផ្លាស់ប្តូរប្រជាជននិងប្រជាជនកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា។

ភាគីទាំងពីរបានឯកភាពថា ផ្នែកកុងស៊ុល និងការគាំរពារពលរដ្ឋ គឺជាមុខងារសំខាន់ជាពិសេសក្នុងកិច្ចការបរទេស។

នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការផ្នែកកុងស៊ុលរវាងវៀតណាម និងសិង្ហបុរីមានភាពជិតស្និទ្ធ បង្កលក្ខណៈងាយស្រួលដល់ជីវភាពស់នៅ សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ រួមចំណែកលើកកម្ពស់ទំនាក់ទំនងការទូត។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាច្រើន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការកុងស៊ុល និងការគាំរពារប្រជាពលរដ្ឋ ហើយបានចំណាយពេលវេលាជាច្រើនក្នុងការចែករំលែកបទពិសោធន៍អំពីការអនុវត្តការងារគាំរពារពលរដ្ឋ ការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការងារកុងស៊ុល និងបទពិសោធន៍ក្នុងការរៀបចំចូលរួមអនុសញ្ញា Hague ស្តីពីការលុបបំបាត់ភាពស្របច្បាប់នៃឯកសារសាធារណៈ។

leftcenterrightdel
គណៈប្រតិភូចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ផ្នែកកុងស៊ុលរវាងវៀតណាម និងសិង្ហបុរី នាថ្ងៃទី ១៧ ខែកក្កដា នៅសិង្ហបុរី

នេះជាលើកទីមួយហើយ ដែលនាយកដ្ឋានកុងស៊ុលវៀតណាម និងនាយកដ្ឋានកុងស៊ុលសិង្ហបុរី បានរៀបចំការពិគ្រោះយោបល់ផ្នែកកុងស៊ុល។ ភាគីទាំងពីរបានវាយតម្លៃថា យន្តការនេះមានប្រសិទ្ធភាព និងជាក់ស្តែងណាស់ ដែលជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកុងស៊ុល និងការគាំរពារពលរដ្ឋ។

បកប្រែដោយ​ Duy Hoan