លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ អភិវឌ្ឍប្រទេសជាតិឲ្យសក្តិសមនឹងបំណងប្រាថ្នារបស់ប្រជាជននិងពលីកម្មរបស់វីរយុទ្ធជនពលី
នាព្រឹកថ្ងៃទី ២១ ខែកក្កដា អញ្ជើញថ្លែងក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពយុទ្ធជនពលី និងអ្នកជំនាញការវៀតណាម ដែលបានពលីជីវិតនៅព្រះរាជាណាចក្រកម្ពុជានិងក្នុងប្រទេស ដែលប្រព្រឹត្តទៅនៅទីបញ្ចុះសព Doc Ba Dac ក្នុងសង្កាត់ Thoi Son ខេត្ត An Giang នោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ អាជ្ញាធរ អង្គភាពនយោបាយ សង្គម និងប្រជាជនចាំបាច់ត្រូវបន្តសាមគ្គីគ្នា ខិតខំប្រឹងប្រែងរួមចំណែកអភិវឌ្ឍប្រទេសជាតិយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព នាំប្រទេសជាតិឈានចូលយុគសម័យថ្មី សក្តិសមនឹងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាពលីកម្មរបស់វីរជន យុទ្ធជនពលី សមមិត្ត និងជនរួមជាតិផងដែរ។