លោកនាយឧត្តមសេនីយ៍ Trinh Van Quyet សំដែងការដឹងគុណជូនចំពោះអតីតថ្នាក់ដឹកនាំបក្ស និងកងទ័ពវៀតណាម
កប.អនឡាញ - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៨ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២៥) នារសៀលថ្ងៃទី ២១ ខែកក្កដា នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធអតីតអគ្គលេខាបក្ស Le Kha Phieu និងលោកនាយឧត្តមសេនីយ៍ Nguyen Chi Thanh អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម។ ព្រមទាំងអញ្ជើញមកសួរសុខទុក្ខ និងប្រគល់អំណោយជូនលោកឧត្តមសេនីយ៍ឯក Pham Thanh Ngan អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានអគ្គស្នងការនយោបាយនៃកងទ័ពប្រជាជនវៀតណាម និងមជ្ឈិមសមាគមអតីតយុទ្ធជនវៀតណាម។