នៅទីបញ្ចុះសពយុទ្ធជនពលីខេត្ដ Dak Lak លោករដ្ឋមន្ត្រី Phan Van Giang និងគណៈប្រតិភូ បានអុជធូបគោរពវិញ្ញាណក្ខន្ធ សំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនពលីដែលបូជាសាច់ស្រស់ឈាមស្រស់ដើម្បីឯករាជ្យជាតិ និង​សុភមង្គលរបស់ប្រជាជន។

leftcenterrightdel
 
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អុជធូបគោរពវិញ្ញាណក្ខន្ធវីរជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ដ Dak Lak

អញ្ជើញទៅសួរសុខទុក្ខគ្រួសារវីរអ្នកម្ដាយវៀតណាម Nguyen Thi Toan និងគ្រួសារលោកវរសេនីយ៍ឯក Pham Hong Son ជាយុទ្ធជនពិការ និងជាអតីតមេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត Dak Lak លោកនាយឧត្តមសេនីយ៍ Phan Van Giang បានប្រគល់អំណោយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេស ព្រមទាំងសាកសួរសុខទុក្ខ លើកទឹកចិត្ត និងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនក្រុមគ្រួសារមានគុណបំណាច់ចំពោះបដិវត្ដន៍។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា៖ បក្ស រដ្ឋ និងកងទ័ពចងចាំជានិច្ចនូវការលះបង់របស់វីរជនពលី វីរអ្នកម្តាយវៀតណាម យុទ្ធជនពិការ យុទ្ធជនជំងឺ និងអ្នកមានគុណបំណាច់ដែលបានបូជាសាច់ស្រស់ឈាមស្រស់សម្រាប់ការតស៊ូបដិវត្តន៍។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់វីរអ្នកម្តាយវៀតណាម Nguyen Thi Toan

ក្នុងជំនួបសំណេះសំណាលជាមួយវីរអ្នកម្ដាយវៀតណាម វីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន និងគ្រួសារអ្នកមានគុណបំណាច់​ចំពោះបដិវត្ដន៍ខេត្ត Dak Lak លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ការងារថែទាំ និងជួយឧបត្ថម្ភអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍បន្តជាទំនួលខុសត្រូវនយោបាយរបស់ប្រព័ន្ធនយោបាយទាំងមូល រួមទាំងកងកម្លាំងប្រដាប់អាវុធប្រជាជនផងដែរ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស បានសង្កត់ធ្ងន់ថា គួរតែបន្តចម្លងទម្រង់ល្អក្នុងចលនា “តបស្នងសងគុណ” និងលើកកំពស់តួនាទីសហគមន៍ធុរកិច្ច និងអង្គការសង្គម-នយោបាយដើម្បីរួមដៃគ្នាថែរក្សាអ្នកមានគុណបំណាច់។ ក្រសួងការពារប្រទេសនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងខេត្ត Dak Lak ដើម្បីអនុវត្តល្អនូវគោលការណ៍ គោលនយោបាយសម្រាប់អ្នកមានគុណបំណាច់ ធានាឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕

បកប្រែដោយ Pham Diep