ត្រៀមខ្លួនជាស្រេចសម្រាប់កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម និងកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ១៤ ខែកក្កដា ក្រុមបេសកកម្មក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅត្រួតពិនិត្យទីតាំងរៀបចំកម្មវិធីជួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាមនិងកម្ពុជា។
បន្ទាប់ពីចុះពិនិត្យកន្លែងសាងសង់សំណង់មិត្តភាពសាលាបឋមសិក្សា សាំង សុវណ្ណា ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង ព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចុះត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ (វៀតណាម) និងច្រកទ្វារព្រំដែនអន្តរជាតិបាវិត (កម្ពុជា)។ នៅច្រកទ្វារព្រំដែនទាំងពីរដែលគ្រោងនឹងប្រព្រឹត្តទៅសកម្មភាពដូចជា៖ ពិធីទទួលស្វាគមន៍ និងជូនដំណើរ ពិធីគោរពបង្គោលព្រំដែន ការល្បាតព្រំដែនរួម និងដាំដើមឈើមិត្តភាពក្នុងក្របខ័ណ្ឌនៃកម្មវិធី។ ក្រុមបេសកកម្មទាំងពីរក៏បានចុះត្រួតពិនិត្យទីតាំងរៀបចំលំហាត់សមយុទ្ធពេទ្យយោធារួមនៅឃុំ Ben Cau ខេត្ត Tay Ninh ដោយបង្ហាញពីស្មារតីនៃការសម្របសម្រួល ការត្រៀមខ្លួនដើម្បីឆ្លើយតបនឹងស្ថានភាពបន្ទាន់ និងបម្រើប្រជាជននៅតំបន់ព្រំដែន។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ចុះត្រួតពិនិត្យទីតាំងរៀបចំកម្មវិធីជួបប្រាស្រ័យមិត្ដភាព |
នាថ្ងៃដដែល ក្រុមបេសកកម្មក្រសួងការពារប្រទេសវៀតណាមបានចុះត្រួតពិនិត្យកន្លែងសាងសង់សាលាបឋមសិក្សា Ben Cau និងមជ្ឈមណ្ឌលវប្បធម៌និងកីឡាឃុំ Long Thuan ដែលជាកន្លែងរៀបចំពិធីចងសម្ព័ន្ធមេត្រីភាពទីប្រជុំជននៅសងខាងព្រំដែន។ ក្រុមបេសកកម្មក៏បានចុះត្រួតពិនិត្យទីតាំងរៀបចំកម្មវិធីជួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពការពារព្រំដែនរបស់ប្រទេសទាំងពីរនៅមជ្ឈមណ្ឌលវប្បធម៌ និងកីឡានៅសង្កាត់ Tan Ninh។
នៅទីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាមនិងកម្ពុជា មិនត្រឹមតែជាសកម្មភាពប្រចាំឆ្នាំដែលមានអត្ថន័យជាក់ស្តែងក្នុងវិស័យការពារជាតិប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើនការយោគយល់ ការជឿទុកចិត្តគ្នា និងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរទៀតផង។ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទីរបស់កងទ័ពក្នុងការទូតការពារជាតិ ការកសាងព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក។ លោកអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានស្នើឱ្យស្ថាប័ន និងអង្គភាពនានាបន្តពិនិត្យ និងត្រៀមរៀបចំឱ្យបានល្អ ធានាឲ្យកម្មវិធីនេះប្រព្រឹត្តទៅយ៉ាងឱឡារិក និងប្រកបដោយសុវត្ថិភាព ធ្វើឱ្យទំនាក់ទំនងមិត្តភាពវៀតណាមនិងកម្ពុជាកាន់តែស៊ីជម្រៅ៕
បកប្រែដោយ Pham Diep