នោះជាការបញ្ជាក់របស់លោក Nguyen Loc Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក្នុងទិវាបុណ្យឯករាជ្យជាតិបារាំងដែលរៀបចំដោយស្ថានអគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី១៤ ខែកក្កដា។

តាងនាមថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងហូជីមិញ លោក Nguyen Loc Ha បានចាត់ទុកថា ថ្ងៃទី១៤ ខែកក្កដា ជារៀងរាល់ឆ្នាំបានក្លាយទៅជាទិវាមិត្តភាពវៀតណាម-បារាំង និងជាឱកាសដ៏មានអត្ថន័យដើម្បីប្រជាជននៃប្រទេសទាំងពីរលើកតម្កើងសមិទ្ធផលដ៏ធំធេង និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Loc Ha និងលោកស្រី Emmanuelle Pavillon-Grosser ក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិបារាំង (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទីក្រុងហូជីមិញបានឲ្យដឹងថា ទីក្រុងមានបំណងចង់បន្តទទួលបានការជួយគាំទ្រពីរដ្ឋាភិបាលបារាំង និងសហគមន៍ធុរកិច្ចបារាំងក្នុងវិស័យដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការអប់រំ និងបណ្តុះបណ្តាល ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ទីក្រុងប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តប្រកបដោយជាក់ស្តែង ប្រសិទ្ធភាព និងនិរន្តរភាពនូវគំនិតផ្តួចផ្តើមសហប្រតិបត្តិការជាមួយប្រទេសបារាំង។

លោក Nguyen Loc Ha បានជឿជាក់ថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ ទំនុកចិត្តនយោបាយរឹងមាំ និងការតភ្ជាប់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំងនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងមូលដ្ឋាននានារបស់បារាំង និយាយដោយឡែក នឹងបន្តអភិវឌ្ឍ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៃតំបន់ និងពិភពលោក។

ក្នុងពិធីនេះ លោកស្រី Emmanuelle Pavillon-Grosser អគ្គកុងស៊ុលបារាំងប្រចាំទីក្រុងហូជីមិញ បានចែករំលែកថា ទិវាបុណ្យឯករាជ្យជាតិបារាំងត្រូវបានប្រារព្ធឡើងក្នុងបរិយាកាសរីករាយ ជាពិសេសបន្ទាប់ពីឆ្នាំដែលប្រព្រឹត្តទៅសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

លោកស្រី Emmanuelle Pavillon-Grosser បានវាយតម្លៃថា ទីក្រុងហូជីមិញបានរៀបចំសកម្មភាពសហប្រតិបត្តិការជាច្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នវានុវត្តន៍ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ ទន្ទឹមនឹងនោះ ការអប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌បន្តជាអាទិភាពក្នុងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕

បកប្រែដោយ Thuy Anh