ក្រុមសិល្បៈកងទ័ពអាកាសថៃ អញ្ជើញមកជួបប្រាស្រ័យ និងសម្តែងសិល្បៈនៅប្រទេសវៀតណាម
កប.អនឡាញ - នាថ្ងៃទី ១៤ ខែកក្កដា នៅទីក្រុងហាណូយ កងពលធំការពារដែនអាកាសលេខ ៣៦១ (ប្រភេទទ័ពការពារដែនអាកាស - ទ័ពអាកាស) បានទទួលស្វាគមន៍ក្រុមសិល្បៈកងទ័ពអាកាសថៃ អញ្ជើញមកជួបប្រាស្រ័យ និងសម្តែងសិល្បៈក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងកម្លាំងកាំជ្រួចវៀតណាម។