តបតាមការអញ្ជើញរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ ខែកក្កដា គណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពភូមិន្ទថៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee មេបញ្ជាការកងកំលាំងការពារជាតិថៃ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee ត្រួតពលកងកិត្តិយសកងទ័ពប្រជាជនវៀតណាម 

ក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៤ កក្កដា នៅទីស្នាក់ការក្រសួងការពារប្រទេស (ហាណូយ) លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា​ជាពិសេសកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រ សហការក្នុងការបណ្តុះបណ្តាល និងវិស័យមានសក្តានុពលផ្សេងទៀត បន្តពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅយន្តការពហុភាគី វេទិកា និងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិភាក្សាការងារ

ពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមទាំងបញ្ហាសមុទ្រខាងកើត ទស្សនៈឥតងាករេរបស់វៀតណាមគឺ បន្តដោះស្រាយរាល់ជម្លោះ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ការសន្យាអន្តរជាតិ និងតំបន់ដូចជា សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) គាំទ្រការឆាប់ចុះហត្ថលេខាលើ​ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងលោកនាយឧត្តមសេនីយ៍ Songwit Noonpackdee 

រីឯខ្លួនវិញ លោកនាយឧត្តមសេនីយ៍ Songwit Noonpackdee មេបញ្ជាការកងកំលាំងការពារជាតិថៃ បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយការពារជាតិ “បួនមិន” របស់វៀតណាម។ លោកបានបញ្ជាក់ថា ប្រទេសថៃគាំទ្រការដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

បកប្រែដោយ Duy Hoan