លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា។

ថ្លែងសុន្ទរកថាក្នុងពិធី លោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំវៀតណាមបានសម្តែងនូវក្តីសោមនស្សរីករាយដែលឃើញថា សិង្ហបុរីនិងវៀតណាមកំពុងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាមួយនឹងទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចជាមូលដ្ឋានគ្រឹះ។

leftcenterrightdel
លោក Jaya Ratnam ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំវៀតណាម ថ្លែងសុន្ទរកថាក្នុងពិធី

លោកឯកអគ្គរដ្ឋទូត Jaya Ratnam ឲ្យដឹងថា ទំនាក់ទំនងទ្វេភាគីត្រូវបានកសាងយ៉ាងរឹងមាំដោយផ្អែកលើគោលការណ៍គោរព និងគាំទ្រគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនង និងកសាងទំនុកចិត្ត តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនយ៉ាងជិតស្និទ្ធ។ លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវការជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការរីក​ចម្រើនជាបន្ដបន្ទាប់ នាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់ស្ថិរភាព សន្តិភាព និងវិបុលភាពរបស់អាស៊ាន។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែងសុន្ទរកថាក្នុងពិធី

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានផ្ញើសារអបអរសាទរជូនចំពោះឧត្តមសេនីយ៍ នាយទាហាន និងនាយទាហានរងទាំងអស់នៃកងកម្លាំងប្រដាប់អាវុធសិង្ហបុរី។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ឆ្លងកាត់រយៈពេល ៥០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក (ខែសីហា ឆ្នាំ១៩៧៣) ទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងសិង្ហបុរី កាន់តែមានការរីកចម្រើនយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។ ប្រទេសទាំងពីរមានសក្តានុពល គុណសម្បត្តិ និងផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមជាច្រើន ហើយប្រទេសទាំងពីរមានក្តីប្រាថ្នាចង់រីកចម្រើន និងចង់សន្តិភាព ស្ថិរភាព និងវិបុលភាព។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា ក្នុងរយៈពេល ៦០ ឆ្នាំនៃការកសាង និងធំធាត់ កងកម្លាំងប្រដាប់អាវុធសិង្ហបុរីបានរីកចម្រើន និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិជាបន្តបន្ទាប់។ ថ្នាក់ដឹកនាំនៃក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសទាំងពីរបានជួបជុំគ្នាជាទៀងទាត់។ យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដូចជា ការសន្ទនា ការពិគ្រោះយោបល់ ការចែករំលែកទស្សនៈ និងគោលជំហអំពីបញ្ហាយុទ្ធសាស្ត្រ និងការតំរង់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគី។ ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការរវាងអង្គភាពនានា ជាពិសេសសន្តិសុខដែនសមុទ្រ និងការបណ្តុះបណ្តាលធនធានមនុស្សតែងតែជាចំណុចភ្លឺ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Jaya Ratnam និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថតរូបអនុស្សាវរីយ៍ជាមួយប្រតិភូទាំងឡាយ

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងនូវការជឿជាក់ថា ក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ជាមួយសុច្ឆន្ទៈនិងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងសិង្ហបុរីនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែកនឹងបន្តឈានដល់កម្រិតកម្ពស់ថ្មី និងរីកចម្រើនកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep