គណៈប្រតិភូវៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់លេខ៤ កងទ័ពជើងទឹក។ គណៈប្រតិភូហ្វីលីពីនដឹកនាំដោយលោកវរសេនីយ៍ឯក Colonel Joel C Bonavente មេបញ្ជាការរងនៃងទ័ពជើងទឹកភាគខាងលិចហ្វីលីពីន។

ថ្លែងមតិក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Joel C Bonavente បានអះអាងថា កម្មវិធីផ្លាស់ប្តូរឆ្នាំនេះបានបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្តេជ្ញាចិត្តរបស់កងទ័ពជើងទឹកទាំងពីរ ក្នុងការថែរក្សា និងធានាបរិយាកាសសន្តិភាព អនុវត្តយន្តការសហប្រតិបត្តិការនាវាចរណ៍ដោយស្របច្បាប់ ពីនោះ កសាងទំនុកចិត្ត រួមចំណែកថែរក្សា និងពូនជ្រំតម្លៃសហប្រតិបត្តិការដ៏មានតម្លៃដែលកងទ័ពជើងទឹកនៃប្រទេសទាំងពីរកសាងនាពេលកន្លងមក។

leftcenterrightdel
ទិដ្ឋភាពនៃកម្មវិធីផ្លាស់ប្តូរ

លោកវរសេនីយ៍ឯក Joel C Bonavente ក៏បានសង្កត់ធ្ងន់ថា សកម្មភាពផ្លាស់ប្តូរជួយលើកកម្ពស់ការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកហ្វីលីពីន រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃទំនាក់ទំនងមិត្តភាព និងជិតស្និទ្ធរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនៅលើសមុទ្រនៃប្រទេសនីមួយៗ និងតំបន់។

រីឯខ្លួនវិញ លោកវរសេនីយ៍ឯក Nguyen Vinh Nam បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងហ្វីលីពីននិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរនិយាយដោយឡែក ត្រូវបានពង្រឹង និងអភិវឌ្ឍ ហើយសម្រេចបានលទ្ធផលល្អក្នុងវិស័យជាច្រើន។ ការផ្លាស់ប្តូរមិត្តភាពរវាងកងទ័ពជើងទឹកទាំងពីរ បង្ហាញពីបំណងប្រាថ្នា និងសុច្ឆន្ទៈក្នុងការកសាងបរិយាកាសសន្តិភាព និងស្ថិរភាពនៅកោះទាំងពីរនិយាយដោយឡែក និងនៅសមុទ្រខាងកើតនិយាយរួម ព្រមទាំងបង្ហាញពីការទទួលខុសត្រូវរបស់កងទ័ពជើងទឹកទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី ភាគីទាំងពីរបានរៀបចំសកម្មភាពប្រកួតកីឡាមិត្តភាព (ទាញព្រ័ត្រ ជម្នះឧបសគ្គ បាល់ទាត់) ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ និងកម្មវិធីផ្លាស់ប្តូរម្ហូបអាហារ៕

បកប្រែដោយ Thuy Anh