នេះជាការអះអាងរបស់ លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋបារាំង (ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ - ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥) និងឆ្ពោះទៅខួបលើកទី១នៃទិវាវៀតណាម-បារាំងដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ថ្ងៃ៧ ខែតុលា ២០២៤ - ថ្ងៃទី៧ តុលា ២០២៥)។

leftcenterrightdel
លោក Olivier Brochet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅវៀតណាម ផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន

យោងតាមលោកឯកអគ្គរដ្ឋទូត អំពីចំណងមិត្តភាព វាគឺជាលក្ខណៈមួយដ៏ជ្រាលជ្រៅបំផុតនៃទំនាក់ទំនងបារាំង-វៀតណាម ដែលកើតចេញពីប្រវត្តិសាស្ត្រដ៏យូរលង់។ ក្នុងឆ្នាំនេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម លោក Emmanuel Macron  ប្រធានាធិបតី និង លោក To Lam អគ្គលេខាបក្ស  បានដាំដើមឈើមិត្តភាពនៅបរិវេណកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រលោកប្រធានាធិបតីហូជីមិញ នៅវិមានប្រធានរដ្ឋ។ នេះគឺជានិមិត្តសញ្ញាដ៏រឹងមាំនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ទាក់ទងនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ លោកឯកអគ្គរដ្ឋទូត Olivier Brochet បានសង្កត់ធ្ងន់ថា នេះគឺជាលទ្ធផលដ៏សំខាន់នៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ទីក្រុងប៉ារីសកាលពីខែតុលា ឆ្នាំកន្លងទៅ។

ទាក់ទិននឹងពាក្យគន្លឹះ "ទំនុកចិត្ត" លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ការចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍របស់លោក Macron ប្រធានាធិបតី ដែលវៀតណាមជាគោលដៅមួយនោះបានបង្ហាញពីការគោរពពិសេសដែលលោកប្រធានាធិបតីជូនចំពោះវៀតណាម ក៏ដូចជាបំណងប្រាថ្នាចង់ចែករំលែកទស្សនៈអំពីស្ថានភាពអន្តរជាតិ ជំរុញទំនាក់ទំនងសហប្រតិបត្តិការដោយផ្អែកលើការជឿទុកចិត្ត។

ចែករំលែកអំពីព្រឹត្ដិការណ៍ដែលប្រព្រឹត្តទៅក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យ​ជាតិ ថ្ងៃទី ១៤ ខែកក្កដា លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំនេះ គឺត្រូវបានកត់សម្គាល់ដោយភាពលេចធ្លោក្នុងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងបារាំងនិងវៀតណាម។

នៅទីក្រុងហាណូយ ស្ថានទូតបារាំងបានប្រារព្ធពិធីបុណ្យនេះ ដើម្បីរំលឹកដល់ចំណងមិត្តភាពរវាងបារាំង និងវៀតណាម ដោយមានការចូលរួមពីភ្ញៀវកិត្តិយសវៀតណាម អ្នកការទូត ទីភ្នាក់ងាររដ្ឋាភិបាល សហគ្រាសធំៗ រួមជាមួយសហគមន៍បារាំងនៅទីក្រុងហាណូយ៕

បកប្រែដោយ​ Duy Hoan