ធុរកិច្ចសហរដ្ឋអាមេរិកបន្តរួមដំណើរយូរអង្វែងជាមួយវៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី ១១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
តំណាង USABC និងធុរកិច្ចអាមេរិកបានសម្តែងនូវសេចក្តីរីករាយដែលបន្ទាប់ពីកិច្ចពិភាក្សាការងារនីមួយៗ រវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងធុរកិច្ចសហរដ្ឋអាមេរិកទទួលបានលទ្ធផល និងវឌ្ឍនភាពជាវិជ្ជមាន លុបបំបាត់ការលំបាក និងឧបសគ្គ។ ភាគីធុរកិច្ចសហរដ្ឋអាមេរិកវាយតម្លៃខ្ពស់ចំពោះបរិយាកាសវិនិយោគពាណិជ្ជកម្មដែលអំណោយផលកាន់តែខ្លាំងឡើងជាមួយនឹងកិច្ចសន្យា ចក្ខុវិស័យ និងសកម្មភាពដ៏រឹងមាំរបស់វៀតណាម ជាពិសេសបដិវត្តន៍បង្រួមក្បាលម៉ាស៊ីនដឹកនាំ។ ភាគីធុរកិច្ចសហរដ្ឋអាមេរិកបានសន្យារួមដំណើរ សហប្រតិបត្តិការវិនិយោគ ផលិត និងធ្វើអាជីវកម្មយូរអង្វែងជាមួយវៀតណាមនាពេលខាងមុខ ព្រមទាំងផ្តល់អនុសាសន៍ និងលើកសំណើមួយចំនួន ដើម្បីឱ្យទំនាក់ទំនងកាន់តែរឹងមាំ មានប្រសិទ្ធភាព និងកាន់តែប្រសើរឡើង។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជាមួយប្រតិភូ និងគណៈប្រតិភូធុរកិច្ចនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (រូបថត៖ vnanet.vn) |
ដើម្បីបន្តលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ-ធ្វើអាជីវកម្មរវាងវៀតណាម និងសហរដ្ឋអាមេរិក លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឲ្យសហគមន៍ធុរកិច្ចអាមេរិកបន្តមានសំឡេងរឹងមាំជាមួយរដ្ឋាភិបាលអាមេរិក និងរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងកិច្ចសន្ទនាជាមួយទីភ្នាក់ងាររបស់អាមេរិក ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងជាក់លាក់អំពីពន្ធគយសម្រាប់ទំនិញ/ក្រុមទំនិញនីមួយៗប្រកបដោយស្ថិរភាព និងសុខដុមរមនា និរន្តរភាព និងផលប្រយោជន៍ទៅវិញទៅមក។ ទន្ទឹមនឹងនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានស្នើឲ្យធុរកិច្ចសហរដ្ឋអាមេរិកសម្តែងការគាំទ្រចំពោះការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគប្រកបដោយនិរន្តរភាពរវាងប្រទេសទាំងពីរ មិនប្រើប្រាស់វិធានការការពារពាណិជ្ជកម្មប្រឆាំងនឹងទំនិញនាំចេញរបស់វៀតណាម ឬធ្វើសកម្មភាពដែលប៉ះពាល់ដល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ជំរុញឱ្យសហរដ្ឋអាមេរិកទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមឱ្យបានឆាប់ ហើយដកវៀតណាមចេញពីបញ្ជីនៃការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាខ្ពស់។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យធុរកិច្ចសហរដ្ឋអាមេរិកបន្តបង្កើនការវិនិយោគប្រកបដោយគុណភាពខ្ពស់ ជំរុញការផ្ទេរបច្ចេកវិទ្យាជឿនលឿន បង្កើនសមត្ថភាពគ្រប់គ្រង និងគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អង្គភាពអាជីវកម្មវៀតណាម ជាពិសេសលើវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត។ល។ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលរបស់ធុរកិច្ចអាមេរិក បន្តជំរុញភាពម្ចាស់ការ ការច្នៃប្រឌិត ពង្រឹងពិគ្រោះ និងផ្តល់យោបល់អំពីគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម ដើម្បីបំពេញបន្ថែមស្ថាប័ន និងគោលនយោបាយ។ល៕
បកប្រែដោយ Huyen Trang